ភ្នំពេញ  ៖ បុរសជនជាតិញូហ្សេលែន ម្នាក់ ត្រូវបានអ្នកបម្រើសណ្ឋាគារដាយមិន ផាលេស ស្ថិតនៅក្នុងសង្កាត់ជ័យជនះ ខណ្ឌ ដូនពេញ ចងកធ្វើអត្ដឃាតមុខបន្ទប់ទឹក កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៣នេះ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះដេវីន ឌែនីសចន អាយុ៤៣ឆ្នាំ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដោយនៅថ្ងៃកើតហេតុនេះ គេមិនឃើញជនបរទេស ដែលស្នាក់នៅបន្ទប់កើតហេតុនោះ ចេញចូលដូចសព្វ ដងនោះទេ ហើយបុគ្គលិកសណ្ឋាគារ មានផ្នែក អនាម័យ បានទៅគោះទ្វារបន្ទប់នោះ ក្នុងបំណងសំអាតបន្ទប់ តែមិនមានការឆ្លើយតប ហើយជាប់ សោរទ្វារខាងក្នុង ដូច្នេះហើយខាងសណ្ឋាគារ ក៏រាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ហើយក្រុម សមត្ថកិច្ច ក៏បានបង្កើតគណៈកម្មការចំរុះ ចុះមកពិនិត្យជាក់ស្តែង ដោយបន្ទប់កើត ហេតុនោះ ជាប់សោរសុវត្ថិភាព ខាងក្នុងមិនអាច បើកបាននោះក៏គណៈកម្មការចំរុះ សម្រេចធាក់ទំលាយទ្វារ បន្ទប់នោះឃើញជនរងគ្រោះ បានលើកគ្រែពូក មកផ្ទប់និងទ្វារ ក្នុងគោលបំណងកុំ ឲ្យគេបើកទ្វារបាន ទើបអារដៃខាងឆ្វេងបណ្តាល ឲ្យឈាមហូរកកពេញបន្ទប់ ហើយក៏យកខ្សែក្រណាត់ ចងភ្ជាប់និង ដែកព្យួរទូរទស្សន៍ ស្លាប់បាត់បង់ជីវិត តែម្តង។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុ និងទាក់ទងទៅមន្ដ្រីស្ថាន ទូតរបស់ខ្លួនមកទទួលសពជនរងគ្រោះ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]