កូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរ កើតមកមានខ្លួនជាប់គ្នា នៅសហរដ្ឋអាមេរិក ដែលវះកាត់ដោយវេជ្ជបណ្ឌិតម្នាក់ នៅ VCU Mediacal Center ត្រូវបានស្លាប់កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។

យោងតាមប្រភពព័ត៌មានពី VCU Medical Center បានឲ្យដឹងថា ទារិកា A’zhari Lawrence បានស្លាប់កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ដែលទើបតែផ្សព្វផ្សាយកាលពីថ្ងៃសុក្រ កន្លងទៅនេះ។ បងប្អូនភ្លោះរបស់នាង គឺមានសុខភាពល្អ ដែលបានស្នាក់នៅក្នុងមជ្ឍមណ្ឌល VCU រីឯព័ត៌មានបន្ថែម យើងមិនបានដឹងឡើយ ព្រោះក្រុមគ្រួសាររបស់នាង មិនចង់ផ្សព្វផ្សាយ។ ពួកគាត់មានការសោកស្ដាយ មិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការស្លាប់ របស់ A’zhari។

A’zhari និង A’zhiah ជាកូនស្រីរបស់ Nachell Jones និង Carlos Lawrence ដែលបានបង្កើតពួកគេឡើង នៅមជ្ឍមណ្ឌល  VCU កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២។ គ្រូពេទ្យចង់ផ្ដាច់ខ្លួនពួកគេទាំងពីរ ដោយការវះកាត់ ដោយថ្លើមរបស់ពួកគេត្រូវបាន បំបែកចេញពីគ្នា។ ពីរសប្ដាហ៍ដំបូង សភាពរបស់ពួកគេមានលក្ខណៈ យ៉ាប់យឺន តែគ្រូពេទ្យ មិនបានបោះបង់ចោលនោះទេ គាត់បានខិតខំធ្វើយ៉ាងណា ឲ្យកូនភ្លោះទាំងពីរមានកំលាំង រហូតដល់ខែមេសា ឆ្នាំ ២០១៣ ទើបបានសម្រេច ខ្លួនរបស់ពួកគេទាំងពីរ ត្រូវបានដាក់ដោយឡែកពីគ្នា តែ A’zhari ត្រូវបានបាត់បង់ជីវិត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? 















ប្រភព៖ Huffingtonpost

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]