កាលពីពេលថ្មីៗ កន្លងទៅនេះ មនុស្សមួយក្រុម បានធ្វើការបំបែកឯតទគ្គកម្ម ពិភពលោក ដោយការដុតខ្លួនឯង អោយឆេះ យ៉ាងសន្ធោរសន្ធៅ នៅមុខទស្សនិកជន ជាច្រើននាក់។

តាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា មនុស្សចំនួន ២១នាក់ មកពីទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នា នៅភោជនីយដ្ឋានមួយកន្លែង ជិតទន្លេ Cuyahoga ដើម្បីធ្វើការដុតភ្លើង អោយឆេះពេញរាងកាយរបស់ពួកគេ ក្នុងគោលបំណង បំបែកឯតទគ្គកម្ម ចូលទៅក្នុងកំណត់ត្រាពិភពលោក Guinness។

ក្នុងនោះ អ្នកចូលរួមដុតខ្លួន ទាំងអស់ បានពាក់នូវឈុតពិសេសម្យ៉ាង ដែលអាចការពារប្រឆាំងនឹងភ្លើងបាន ហេតុនេះហើយ ពួកគេ មិនមានទទួលរងរបួសអ្វីឡើយ គ្រាន់តែមានអារម្មណ៍ថាក្តៅបន្តិចប៉ុណ្ណោះ។ ចំណែកឯ អ្នកចូលរួមទស្សនា មានចំនួនដល់ទៅ ១៥០០នាក់ នៅឈរមើលការដុតខ្លួន ដែលមានរយៈពេល ៣២វិនាទីនេះ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព dailymail និង វីដេអូពី CNN

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]