យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ហេតុការណ៏បំផ្ទុះគ្រាប់បែបមួយ បានកើតឡើង នៅលើរថយន្តក្រុងមួយគ្រឿង បណ្តាលឲ្យមនុស្សចំនួន ៦នាក់ បានស្លាប់បាត់បង់ជីវិត និង ៣៣នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៏នេះដែរ បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី២១ ខែតុលា នៅក្នុងទីក្រុង Volgograd ប្រទេសរុស្ស៊ី។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានស៊ើបអង្កេតលើករណីនេះ បានឲ្យដឹងថា ស្រ្តីវ័យ ៣០ឆ្នាំម្នាក់ មកពីសាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ី គឺជាអ្នកបំផ្ទុះគ្រាប់បែក នៅលើរថយន្តក្រុងនោះ។

បើតាមខ្សែវីដេអូ ដែលថតដោយរថយន្តមួយគ្រឿង ដែលបើកបរពីក្រោយរថយន្តក្រុងនោះ បានបង្ហាញឲ្យឃើញថា ខណៈពេលរថយន្តក្រុងនោះ កំពុងតែធ្វើដំណើរនៅលើផ្លូវ ស្រាប់តែមានគ្រាប់បែក ផ្ទុះចេញពីរថយន្តក្រុងនោះតែម្តង នៅវេលាម៉ោងប្រហែល ២រសៀល បណ្តាលឲ្យរថយន្តមួយគ្រឿងនៅក្បែរនោះ បើកគេចជ្រុលបុកខឿនផ្លូវតែម្តង ប៉ុន្តែមិនបង្កឲ្យគ្រោះថ្នាក់ឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមមនុស្សចំនួន ៣៣នាក់ដែលរងរបួស ក្នុងនោះមាន ៨នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញ ក្រុមអ្នកស៊ើបអង្កេតនៃប្រទេសរុស្ស៊ី បានគិតថា ការបំផ្ទុះគ្រាប់បែកនៅលើរថយន្តក្រុងនេះ គឺបានធ្វើឡើងនៅចំណតរថយន្តក្រុង ព្រោះគ្រាប់បែកនោះបានផ្ទុះ បន្ទាប់ពីរថយន្តក្រុងចេញពីចំណតក្នុងរយៈពេលដ៏ខ្លី៕

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]