បុរសជនជាតិចិនម្នាក់ បានជាប់នៅលើ ជ្រលងថ្ម មួយកន្លែង ទៅណាមិនរួច តែសំណាងល្អ ត្រូវបានគេជួយសង្គ្រោះ ទាន់ពេលវេលា នាំរូបគាត់ ចាកចេញពីទីនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ បានជាប់នៅលើជ្រលងថ្ម អស់រយៈពេល ២ថ្ងៃ មួយយប់ ទៅហើយ ដោយមិនមានអ្វីបរិភោគ ទាល់តែសោះ។ ម៉្យាងទៀត ក្រោយពេលជួយសង្គ្រោះរូបគាត់ ចេញពីទីនោះហើយនោះ គាត់ហាក់ដូចជា មិនសូវជាដឹងច្បាស់ថាខ្លួនឯង ឡើងមកកាន់ទីនោះ ដោយរបៀបណាឡើយ។ យ៉ាងណាមិញ ប្រភពព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងថា បុរសរូបនេះ ឡើងទៅកាន់ ទីនោះ ដោយការដើរមមើរ មានន័យថា គាត់គេងលង់លក់ ប៉ុន្តែគាត់ក្រោកដើរ ដោយមិនបានដឹងខ្លួន។ ក្នុងការជួយសង្គ្រោះនេះផងដែរ ក្រុមពន្លត់អគ្គីភ័យ បានហៅក្រុមសាងសង់ ជាជំនួយ ព្រោះត្រូវសង់ ជណ្តើរកម្ពស់ ៣០ម៉ែត្រ មួយ ដើម្បីអាចឡើងទៅជួយនាំយកគាត់ ចុះមកវិញបាន។

ទោះជាយ៉ាងណា ពេលនេះគាត់កំពុងតែ សំរាកព្យាបាល នៅឯមន្ទីរពេទ្យ ដោយក្នុងនោះ គាត់ត្រូវបានរកឃើញថា មានបញ្ហាសតិស្មារតីមិនប្រក្រតី បន្តិចបន្តួចផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព 3news និង ITN

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]