ជាធម្មតា យើងធ្លាប់ដឹងហើយថា សត្វឆ្មា និងឆ្កែគឺជាសត្រូវនឹងគ្នា ក៏ប៉ុន្តែចំពោះ Dexter និង Gizmo ទាំងពីរនេះវិញ ដើម្បីចង់ទៅដល់គោលដៅ(ចង្ក្រានបាយ) ពួកគេបានសហការគ្នាដើម្បីបើកទ្វារ។

សត្វចិញ្ចឹមទាំាងពីរនេះ គឺជាកម្មសិទ្ធិរបស់ Matt Hirst ដែលគាត់បានចាប់កាមេរ៉ា ថតយកសកម្មភាពសត្វចិញ្ចឹមរបស់គាត់ លួចចូលចង្ក្រានបាយ។ យោងតាមប្រភពព័ត៌មានពីលោក Hirst បានឲ្យដឹងថា រាល់ពេលដែលគាត់ត្រលប់មកពីធ្វើការវិញ គាត់តែងតែឃើញទ្វាចង្ក្រានបាយរបស់គាត់បើក ទោះបីជាគាត់ច្បាស់ថាគាត់បានបិទរួចហើយក៏ដោយ បន្ទាប់ពីរឿងនេះកើតឡើង ជាលើកទី៤ គាត់ក៏សម្រេចចិត្តចាប់កាមេរ៉ាដើម្បី ឲ្យចង់ដឹងថានរណាជាអ្នកបើកទ្វារ។

លើកទីមួយ គាត់គិតថា គាត់ភ្លេចបិទទ្វារ។ លើកទីពីរ គាត់គិតថាមានមនុស្សលួចចូលក្នុងផ្ទះរបស់គាត់។ រីឯលើកទី៣ គាត់គិតថា ប្រហែលជាសត្វឆ្មារបស់គាត់ ទើបគាត់សម្រេចចិត្តចាប់កាមេរ៉ា ចុងក្រោយទើបដឹងថា ជាស្នាដៃឆ្មារបស់គាត់សោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សត្វឆ្មារបស់គាត់? តើប្រិយមិត្តធ្លាប់ជួបប្រទះរឿងបែបនេះដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរលុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]