សិស្សសាលា២នាក់ ត្រូវាបានចាប់ខ្លួន ក្រោយពីសិស្សស្រីបានធ្វើអូរ៉ាល់សិច ទៅលើសិស្សប្រុស នៅពីមុខមិត្ដរួមថ្នាក់ទាំងឡាយ។

យ៉ាងណាមិញ ហេតុការណ៍នេះ កើតឡើងនៅ ក្នុងអនុវិទ្យាល័យ Etowah នៃទីក្រុង Woodstock រដ្ឋ Georgia សហរដ្ឋអាមេរិក ដែលសិស្ស២នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីមានការរាយការណ៍ និងមានភស្ដុតាងនៅក្នុងទូរស័ព្ទ ដែលបានថតជាវីដេអូនោះ។ ជាមួយគ្នានោះ វីដេអូនេះ បានបង្ហាញឲ្យឃើញក្មេងស្រីសិស្សសាលានេះ បានធ្វើអូរ៉ាល់សិច ទៅកាន់ក្មេងប្រុស នៅក្នុងកង់ទីនសាលា នៅពេលដែលញ៉ាំអាហារថ្ងៃត្រង់។ តាមរយៈសិស្សសាលា ដែលបានឃើញហេតុការណ៍នេះ បាននិយាយថា ពួកគេបានឃើញ សិស្សស្រីដើរសម្ដីទៅកាន់សិស្សប្រុសនោះ និងស្នើរសុំធ្វើអូរ៉ាល់សិចដោយខ្លួនឯង។

ទោះជាយ៉ាងណា ក្មេងប្រុសដែលទទួលបានការស្នើរសុំនេះ បាននិយាយប្រាប់អជ្ញាធរថា ដំបូងខ្លួនយល់ថានារីនេះនិយាយលេងសើច ប៉ុន្ដែនៅពេលដែលនាងចាប់ ផ្ដើមធ្វើសកម្មភាព ខ្លួនក៏បញ្ឍប់ឲ្យនាងធ្វើសកម្មភាពបែបនេះតែម្ដង។

តាមការសើុបអង្កេតបានឲ្យដឹងទៀតថា មានសិស្សមួយចំនួននិយាយថា នេះជារឿងមិនពិត ដោយសារតែនៅពេលអាហារថ្ងៃត្រង់នោះ មានគ្រូជាច្រើននៅក្នុងកង់ទីននេះ ហើយម្យ៉ាងវិញទៀត នៅក្នុងវីដេអូនេះក៏មិនបានបង្ហាញឲ្យបានច្បាស់លាស់ ពីសកម្មភាពធ្វើអូរ៉ាល់សិចដែរ ដោយសារតែ មានគំនរសៀវភៅជាច្រើន នៅក្បែរពួកគេ រួមជាមួយនឹងសិស្សជាច្រើនអង្គុយក្បែរនោះ ដែលបានបិទបាំងសកម្មភាពរបស់ពួកគេទៅហើយ។ តែនៅក្នុងហេតុការណ៍នោះ មានសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងនោះ បានថតយកសកម្មភាពនេះទុក និងធ្វើការចែកចាយទៅកាន់មិត្ដរួមថ្នាក់ផ្សេងៗទៀត។

យ៉ាងណាក្ដីសិស្សទាំងពីរនាក់នេះ នឹងត្រូវជាប់ទោសពីបទប្រព្រឹត្ដអំពើមិនសមរម្យ នៅកណ្ដាលសាធារណៈ៕



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]