កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅនេះ បើតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា មន្រ្តី Chengguan របស់ចិន ចំនួន ១៩នាក់ បានរងនូវការវាយប្រហារ ដោយទឹកអាស៊ីត នៅក្នុងទីក្រុង Xiamen ខេត្ត Fujian ដោយក្នុងនោះ ១៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យ។

ក្រុមមន្រ្តី Chengguan ទាំងនេះ មានតួនាទីជាអ្នក មើលការខុសត្រូវ និងជាភ្នាក់ងារ អនុវត្តន៍ច្បាប់ នៅក្នុងទីក្រុង ហើយនៅថ្ងៃកើតហេតុ ពួកគេបាននាំគ្នា ចំនួន ១៩នាក់ ទៅកាន់ទីតាំងមួយកន្លែង ដើម្បីដោះស្រាយកិច្ចការ អោយការិយាល័យ ដីធ្លី និង ធនធាន ប៉ុន្តែស្រាប់តែ មានឧប្បតិ្តហេតុកើតឡើង ត្រូវបានគេជះទឹកអាស៊ីតដាក់ បណ្តាលឲ្យ មន្រ្តីទាំងនោះ រងរបួសរលាកនូវទឹកអាស៊ីត និង ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ទៅវិញ។ ទោះជាយ៉ាងណា ពេលនេះមន្រ្តី ១៨នាក់ កំពុងសំរាកព្យាបាល របួសនៅមន្ទីរពេទ្យ ហើយព័ត៌មាន លម្អិតបន្ថែមទៀត ប្រភពព័ត៌មាន មិនទាន់ធ្វើការបញ្ជាក់ នៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ប្រភព beijingcream

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]