កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ មានរយៈពេល ៤៥វិនាទី ដែលបង្ហាញពីក្បាច់រាំកាច់ចង្កេះ របស់បុរសម្នាក់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នាំគ្នាចែកចាយជាបន្តបន្ទាប់គ្នា ខណៈក្បាច់រាំរបស់បុរសនោះ ពិតជាគួរឲ្យចង់សើចមែនទែន។

ជាមួយគ្នានេះដែរ នៅក្នុងខ្សែវីដេអូនោះ គេបានឃើញថាបុរសម្នាក់នោះ បានស្លៀកខោជើងខ្លីត្រឹមភ្លៅ និងអាវដៃវែងពណ៌ខៀវមួរដៃ ហើយក្នុងដៃរបស់គាត់ បានកាន់កំប៉ុងស្រាបៀរមួយទៀតផង។

បើតាមទំព័រហ្វេសប៊ុកជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហោះខ្សែវីដេអូនេះ បានដាក់ចំណងជើងថា “ស្រាចូលខ្លួនប៉ុណ្ណេះហើយ ចេញក្បាច់សាំបាអោយណាណីម្តងមើល!” ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិសរសើរពីក្បាច់រាំកាច់ចង្កេះ របស់បុរសរូបនោះ។

ចង់ដឹងថា តើក្បាច់រាំកាច់ចង្កេះ របស់បុរសម្នាក់នោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖





ប្រភពវីដេអូ ៖ សុំមើលដែរ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]