ភ្នំពេញ ៖ យុវជនម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាប្រជាការពារខណ្ឌដង្កោ និងបក្ខពួក ៥នាក់ផ្សេងទៀត ជិះម៉ូតូពីរគ្រឿង បង្កទំនាស់ ជាមួយអ្នកដំណើរតាមដងផ្លូវ រហូតផ្ទុះហិង្សា បណ្តាលឲ្យមានរបួសស្នាម ទៅ លើភាគីម្ខាង ។

ហេតុការណ៍នេះ បានកើតមានឡើងនៅចំណុច ផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិព្រះរាម សង្កាត់សាក់សំពៅ កាលពីវេលាម៉ោង១៦ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ។ ប្រជាការពារខាងលើនេះឈ្មោះ បាន សុក ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ។ មុនមាន ទំនាស់ហិង្សាកើតឡើង ឈ្មោះ បាន សុខ និងមិត្តភ័ក្តិ៥នាក់ផ្សេងទៀត ក្នុងនោះមានប្រុស ២នាក់ ស្រី៤នាក់ ជិះម៉ូតូម៉ាកស្កូបពី ធ្វើដំណើរ តាមបណ្តោយផ្លូវទំនប់៧មករា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ មានអ្នក ដំណើរ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម ឌុបគ្នា វ៉ាម៉ូតូរបស់ក្រុមបញ្ជាការពារ ដែលកំពុងដឹក ស្រីក្មេង៤នាក់ (ម៉ូតូ១ជិះគ្នា៣នាក់) ជាហេតុធ្វើឲ្យ ក្រុមភាគីខាងប្រជាការពារ ខណ្ឌដង្កោ ផ្ទុះកំហឹង ដេញ តាមរករឿងម៉ូតូយុវជនពីរនាក់ គ្រាន់តែរឿងជិះម៉ូតូវ៉ាគ្នា រហូតដល់ផ្ទុះហិង្សា ភាគីប្រជាការពារ វាយក្បាល ទៅលើ អ្នកជិះម៉ូតូម៉ាកវ៉េវ និងវិទ្យុទាក់ទង បណ្តាលឲ្យបែកក្បាលហូរឈាម ហើយព្យាយាមជិះម៉ូតូ រត់ប្រមាណជា ៥គីឡូម៉ែត្រ ទើបត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ឃាត់ខ្លួនជាប់ ។

ចំពោះករណីនេះ អ្នករងគ្រោះឈ្មោះ យឹម សីហា ភេទប្រុស អាយុ៣០ឆ្នាំ ស្លាក់នៅជិតកន្លែងកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះ ជា វាសនា អាយុ២៣ឆ្នាំ មានទីលំនៅក្បែរគ្នា បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចនគរបាល ខណ្ឌដង្កោ ឲ្យជួយចាត់ការ ទៅលើក្រុម ប្រជាការពារខាងលើ ទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ បក្ខពួករបស់ឈ្មោះ បាន សុខ ជាប្រជាការពារខណ្ឌដង្កោបាន រត់គេចខ្លួនបាត់អស់ ដូច្នេះសមត្ថកិច្ចឃាត់បានតែឈ្មោះ បាន សុខម្នាក់ប៉ុណ្ណោះ ។

គួរបញ្ជាក់បន្ថែមថា មូលហេតុដែលផ្ទុះហិង្សា កើតឡើងគឺដោយសារឈ្មោះ បាន សុក អាងខ្លួន ជាប្រជាការពារ ខណ្ឌដង្កោ ហើយរឿងហេតុ កើតឡើងនៅក្នុង ភូមិសាស្រ្តរបស់ខ្លួន គិតថា គ្មាននរណា ធ្វើអីខ្លួនកើតឡើយ ។ និងម្យ៉ាងទៀត ដោយរូបគេ សម្តែងឫក បង្អូតស្រីស្នេហ៍ ដែលខ្លួនកំពុងដឹកតាមម៉ូតូដើរលេង ។ ចំពោះករណីនេះ ភាគីជនបង្ក បានសង់ប្រាក់ ចំនួន១០០ដុល្លារ បញ្ចប់រឿង ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]