រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​​​៣នាក់​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​​គ្នា​​រវាង​យុវជន​​ពីរ​ក្រុម​​មាន​ស្រី​មាន​ប្រុស​ បន្ទាប់​​ពី​មាន​ទំនាស់​​គ្នា​​នៅ​កន្លែង​ផឹក​​ស៊ី​ដោយ​សារ​និយាយ​ឌឺដង​ឱ្យ​​ស្រី​​ដែល​មិន​​មែន​​មិត្ត​ភក្តិ​​ខ្លួន​ថា ​មុខ​​​យ៉ាង​កញ្ចាស់ ។

​អំពើ​ហិង្សា​​នេះបាន​កើតឡើង​​កាលពី​វេលា​ម៉ោង​​៩​និង​១៥​នាទី​​យប់​ថ្ងៃទី​១ ឧសភា ​២០១២ មុខ​​ភោជនីយ​ដ្ឋាន​​វីហ្វ្រិន​​ក្រោយ​មន្ទីរពេទ្យ​កុមារ​ជាតិ​តាម​​ផ្លូវលេខ​១២២ សង្កាត់​ទឹក​ល្អក់ទី១ ខណ្ឌ​ទួលគោក បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើ​ល​យ៉ាង​​ខ្លាំង​​ដោយ​ភ្ញៀវ​​ដែល​កំពុង​ផឹក​ស៊ី​រត់​ជាន់​ជើងគ្នា​។

​ជន​រងគ្រោះ​​ក្នុង​ការ​វាយ​តប់​គ្នា​​ ១-ឈ្មោះ​​ហាក់ ងួន​ពិសី ​ភេទប្រុស អាយុ​២០​ឆ្នាំ ​ជា​និស្សិត មាន​លំនៅក្នុងសង្កាត់​​បឹង​សាឡាង ខណ្ឌទួល​គោក ​បាន​រង​របួស​ដៃ​ខាង​ឆ្វេង ២-ឈ្មោះ​​លន់ ​លាង​ហ៊ី ​ភេទប្រុស អាយុ​២២​ឆ្នាំ ​ជាអ្នក​បោះ​ពុម្ព​​ខោ​អាវមាន​លំនៅភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ​រង​របួស​មាត់​ និងក្តោង​ច្រមុះ និង៣-ឈ្មោះ​​ជ័យ ចំរើន ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​មាន​ទីលំនៅ​សង្កាត់​​ស្ទឹង​​​មាន​ជ័យ ​រងរបួស​ពក​ក្បាល។ ចំណែក​ជន​រងគ្រោះ​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​នៅ ​ច័ន្ទ​មង្គល ​ហៅ​យ៉ារ៉ូ ​ជា​និស្សិត​​មាន​​ទីលំនៅ​​សង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការ​មន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
ផ្តល់សិទ្ធដោយ កោះសន្តិភាព
ដោយ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]