រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីធ្វើការថែមម៉ោង ត្រូវក្រុមចោរប្រដាប់អាវុធ ២នាក់ ដកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកម៉ូតូម៉ាកសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD-8287 ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី២១ តុលា ២០១៣ ស្ថិតនៅតាមផ្លូវលេខ២០១១ មុខសាលាមុំ ក្នុងភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះយ៉ាង សុខរ៉ា អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រឈិន តិច មានទីលំនៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ខ្លួនទើបនឹងចេញពីធ្វើការថែមម៉ោង នៅវេលាម៉ោង៧ និង៣០នាទីយប់ រួចហើយបានជិះម៉ូតូដើរលេងមួយជុំ ត្រឡប់មកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំជិះអែបតាមក្រោយ ហើយបានជិះទៅកាក់ពីខាងមុខ ស្របពេលនោះ ជនសង្ស័យម្នាក់ ដែលរួមដំណើរជាមួយ បានចុះមកដកកាំភ្លើងខ្លីមួយដើម មិនចាំម៉ាកភ្ជង់ទៅលើម្ចាស់ម៉ូតូ ប្លន់យកម៉ូតូសេ១០០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD 8287 មួយគ្រឿង ជិះគេចទៅបាត់ដោយសុវត្ថិភាព ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]