រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ខណៈដែលមានការភ្ញាក់ផ្អើលថា មានភ្លើងឆេះផ្ទះ ពេលឡើងទៅដល់ ឃើញ២នាក់ប្តីប្រពន្ធ ជាជនជាតិវៀតណាម កំពុងឈ្លោះប្រកែកគ្នា និងដុតខោអាវចោល ធ្វើឱ្យហុយផ្សែងពេញផ្ទះ។

ហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី២១ តុលា ២០១៣ ស្ថិតនៅបន្ទប់ជួលជាន់ទី២ ផ្លូវលេខ១៩៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

តាមប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ខណៈពេលឃើញផ្សែងហុយ ចេញពីបន្ទប់ជួលជាន់ទី២ ធ្វើឱ្យអ្នកជិតខាងភ័យស្លន់ស្លោថា មានអគ្គិភ័យកើតឡើង ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ច ឱ្យចុះទៅជួយអន្តរាគមន៍ ។ លុះពេលកម្លាំងចុះទៅដល់ រួមជាមួយប្រជាពលរដ្ឋ ស្រាប់តែឃើញ២នាក់ប្ តីប្រពន្ធនោះឈ្លោះប្រកែកគ្នា ហើយយកខោអាវមួយវ៉ាលីស ដុតចោលធ្វើឱ្យផ្សែងហុយទ្រលោម ពេលនោះប្រជាពលរដ្ឋ បានយកវ៉ាលីសនោះទៅទម្លាក់ចោល ទៅខាងក្រោមតែម្តង ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]