ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរជាច្រើននាក់ បានភ័យស្លន់ស្លោ ខណៈដែលអ្នកបើកបរ រថយន្តក្រុងដេកលក់មួយភាំង បណ្តាលឱ្យរថយន្តក្រុង ដែលកំពុងមានល្បឿនលឿន រេចង្កូតមកខាងឆ្វេងដៃ ហើយបានធ្លាក់ចូលប្រឡាយ គ្មានទឹកទៅបុកផ្ទប់ជាមួយលូ ឆ្លងកាត់ប្រឡាយ រួចហើយបានផ្អៀងទៅឆ្វេងដៃ សំណាងល្អបានគល់ឈើជួយទប់ ទើបមិនក្រឡាប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី២២ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ក្ នុងន្លោះគីឡូម៉ែត្រលេខ៨៨ និង៨៩ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យអ្ នកដំណើរណាម្នាក់រងរបួសទេ ប៉ុន្តែអ្នកបើកបររងរបួសក្បាលស្រាល ហើយរត់គេចខ្លួនបាត់។

មន្ត្រីប៉ូលិសចរាចរណ៍បានឱ្យដឹងថា រថយន្តក្រុងខាងលើនេះ ជារបស់ក្រុមហ៊ុនអូរឡាំអ៊ិចប្រេស លីម៉ូស៊ីន ពាក់ស្លាកលេខសៀមរាប ៣A០៩២៥ ធ្វើដំណើរពីក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យមកភ្នំពេញ ហើយអ្នកដំណើរ ដែលជិះក្នុងរថយន្តក្រុងនេះ ភាគច្រើនជាជនជាតិថៃអ៊ិស្លាម។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]