នេះគឺជាការដាក់បង្ហាញ នូវផលប៉ះពាល់របស់កាំជ្រួច មើមខ្ពឹមបារាំង (Onion Bomb Firework) ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ខ្ពស់ ដល់មនុស្សដែលកាន់វាលេង។

វីដេអូខាងក្រោមនេះ ត្រូវបានបង្ហោះទៅក្នុង YouTube ដោយក្រុមអ្នកពន្លត់អគ្គីសភ័យ ចង់ដាស់តឿនពី ភាពគ្រោះថ្នាក់របស់គ្រាប់កាំជ្រូច ទៅដល់មនុស្សគ្រប់គ្នាបានដឹង។ វីដេអូត្រូវបានដាក់បង្ហាញ បន្ទាប់ពីក្មេងប្រុសម្នាក់ រងគ្រោះដោយសារតែគ្រាប់បែបប្រភេទនេះ គួរឲ្យអាណោចអាធ័មជាទីបំផុត។

យោងតាមប្រភពព័ត៌មាន មានក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ បានរងរបួសដោយសារតែគ្រាប់បែក មើមខ្ទឹមបារាំង ដាច់ដៃ និងផ្ទៃមុខ ដងខ្លួនឆេះរលាកទាំងស្រុង។ គោលបំណង នៃការបង្ហោះវីដេអូនេះឡើង គឺគេចង់ឲ្យមនុស្សទាំងអស់ មុននឹងលេងជាមួយ គ្រាប់បែកកាំជ្រួច មើមខ្ពឹមបារាំង គឺត្រូវគិតឲ្យច្បាស់ពីផលវិបាករបស់វា ហើយគ្រាប់បែកខ្ទឹមបារាំងនេះ មិនបានដាក់លក់ ជាសាធារណៈឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គ្រាប់បែកមួយនេះ? សូមទស្សនាវីឌីអូខាងក្រោម៖







ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]