ការរអ៊ូរទាំ និងរិះគន់ជាច្រើនត្រូវបានបង្ហាញ និងបញ្ចេញដោយប្រិយមិត្ត ដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសារតែបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ បានគាំងអស់រយៈពេលជិតបួនម៉ោង កាលពីយប់ម្សិលមិញនេះ។

ការបង្ហោះ status ការផុសលើ wall និង មុខងារហ្វេសប៊ុកផ្សេងៗជាច្រើនទៀត ត្រូវបានរអាក់រអួល និងមានការរំខាន ដោយសារតែប្រព័ន្ធបណ្តាញរបស់ហ្វេសប៊ុក ត្រូវស្ថិតក្រោមការត្រួតពិនិត្យ រឺហៅជាភាសាអង់គ្លេសថា “network maintenance”។

ក្នុងនោះ គេក៏ឃើញអ្នកនិយមលេងបណ្តាញអ៊ីនធើណែតជាច្រើននាក់ បានធ្វើការរិះគន់ និងសម្តែងការខឹងសម្បារទៅលើបញ្ហានេះ នៅលើគេហទំព័រ ថ្វីតទ័រ ដែលជាដៃគូប្រកួតប្រជែងស៊ីសាច់ហុចឈាម របស់ហ្វេសប៊ុក នាពេលបច្ចុប្បន្ននេះផងដែរ។




គួរបញ្ជាក់ផងដែរថា ភាពរអាក់រអួលកាលពីយប់ម្សិលមិញនេះ បានធ្វើអោយ domain ប្រមាណជាង ៣៥០០ ត្រូវរងការប៉ះពាល់ ដោយសារតែប្រភេទគេហទំព័រទាំងនេះ មានទំនាក់ទំនងសេវាកម្មយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ហ្វេសប៊ុក ទាំងការចែកចាយ និងការ comment ឆ្លើយតបជាដើម។






គ្រាន់តែគាំងហ្វេសប៊ុក ប្រមាណ ៤ម៉ោងប៉ុណ្ណោះ នាំគ្នារអ៊ូរទាំយ៉ាងខ្លាំងបែបនេះទៅហើយ ចុះបើហ្វេសប៊ុកត្រូវបិទវិញ តើស្ថានភាពនឹងប្រែទៅជាយ៉ាងណាវិញ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]