ខាងក្រោមនេះ ជាវីដេអូ ដែលត្រូវបានថតជាប់ដោយចៃដន្យ ពីហេតុការណ៍ រន្ធត់ និងមិននឹងស្មានដល់មួយ ដែលស្រ្តីជនជាតិ អាមេរិកម្នាក់ បានដើរធ្លាក់ ជង្ហុក ផ្លូវរទេះភ្លើងលឿន ខណៈពេលដែលរូបគាត់កំពុង តែនិយាយទូរស័ព្ទ។

Lynn ដែលមានអាយុ ២៩ឆ្នាំនោះ បានកំពុងជាប់និយាយ ទូរស័ព្ទបណ្ដើរ និង ដើរតាមផ្លូវបណ្ដើរ តែស្រាប់តែ គាត់មិនដឹងជាកំពុង ភ្លឹកភ្លាំង ឬ ស្លុងស្មារតីទៅនឹង ការនិយាយទូរស័ព្ទ ទើបបណ្ដាលអោយគាត់ ដើរធ្លាក់ផ្លូវ ចូលទៅក្នុងផ្លូវ រថភ្លើងទៅវិញ។

រំពេចនោះ អ្នកដំណើរ ដែលនៅក្បែរៗនោះ បានហៅគ្នាមកជួយសង្គ្រោះគាត់ដោយចាប់ទាញគាត់ឡើង ហើយរូបគាត់ ក៏មិនបានរងរបួសធ្ងន់ធ្ងរអ្វីដែរ និង ជាសំណាងល្អមួយទៀត គឺនៅពេលនោះ ក៏មិនទាន់មាន រថភ្លើងល្បឿនលឿនបរកាត់ទីនោះដែរ បើសិនជាមានវិញនោះ បែបអ្នកណាក៏មិនហ៊ានជួយដែរមើលទៅ។

សូមប្រិយមិត្តមានការប្រុងប្រយ័ត្ន ចំពោះរាល់ពេលដែលលោកអ្នកនិយាយទូរស័ព្ទ មិនថាបើកបរ ឬ ថ្មើរជើងនោះទេ។



ប្រភព៖ Dailymail

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]