យោង​​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​​ទំព័រ ដេលី ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​២ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ក្រុង​ប៉េ​កាំង​ចេញ​សេចក្តី​ប្រកាស​ជាផ្លូវ​ការ​ស្តី​ប​ន្ទោស​យ៉ាងខ្លាំង​ដល់​បណ្តា​ក្រុម​ហ៊ុន​លក់​រថយន្ត​មូដែល​ទំនើប​ៗ​ មួយ​ចំនួន​ដែល​បាន​ជួល​តារា​ម៉ូដែល​ស្រស់​ស្អាត​ទៅ​ផ្សព្វ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ក្នុង​ពិធី​តាំង​ពិព័រណ៍​រថយន្ត​អន្តរ​ជាតិ​ ​ឆ្នាំ​២០១២ នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង ។

អាជ្ញា​ធរ​ក្រុង​​ប៉េ​កាំង​បាន​ស្តីបន្ទោស​​ថា ការ​ស្លៀក​ពាក់​ស៊ិច​ស៊ី​ និង​ព្រលែង​ដើម​ទ្រូង​នៅ​​កណ្តាល​វាល​របស់​តារា​ម៉ូដែល​ក្នុង​ឱ​កាស​តាំង​ពិព័រណ៍​រថយន្ត​នោះគឺ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រពៃ​ណី​របស់​សង្គម​ជា​ពិសេស​គឺ​ស្ត្រី ។ស្រប​គ្នា​ជា​មួយ​នឹង​ការ​​រិះ​គន់​របស់​អាជ្ញា​ធរ​ក្រុង​ប៉េ​កាំង​ក៏​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​​​បាន​ធ្វើ​ការ​រិះ​គន់​​ដំណើរ​កា​រ​តាំង​ពិព័រ​ណ៍​រថយន្ត​នេះ​ផង​ ​ដែរ ដោយ​បាន​លើក​ជា​សំណួរ​ថា តើ​នេះ​គឺ​ជា​ការ​​តាំង​​ពិព័រណ៍​រថយន្ត​​ប្រទេស​ទំនើប​​ ឬ​ក៏​ជា​ការ​តាំង​ពិព័រណ៍​សុដន់​ដ៏​ស្រស់ស្អាត​​របស់តារា​ម៉ូដែល?

ជា​មួយ​នឹង​ការ​រិះ​គន់​​នេះ​ អាជ្ញា​ធរ​​ក៏​បាន​​បញ្ជា​ឱ្យ​​អ្នក​រៀប​ចំ​កម្ម​វិធី​ធ្វើ​ការ​កែ​លម្អ​ស្ថាន​ភាព​នេះឡើង​វិញ​​ ហើយ​ធ្វើ​កិច្ច​សន្យា​ថា នឹង​មិន​មាន​រឿង​បែប​នេះ​​កើត​ឡើង​ទៀតទេ​នៅ​ពេល​ក្រោយ​ ។គួរ​រី​លឹក​ដែរ​ថា ​ពិធី​តាំង​ពីព័រណ៍​រថយន្ត​អន្តរ​ជាតិ​ឆ្នាំ​២០១២​ នេះ​ត្រូវ​​​បាន​ប្រារព្ធ​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២ ឧសភា ឆ្នាំ​២០១២ ដោយ​មាន​រថយន្ត​ទំ​នើប​ចំនួន​១១២៥​គ្រឿង​​មក​ពី​បណ្តា​ក្រុម​ហ៊ុន​បរទេស​ និង​ក្នុង​ស្រុក​ចូល​រួម ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]