តារាមួយគូទៀតហើយ! ជា លាងឈែ ដឹកដៃគូស្នេហ៍ចូលរោងភ្ជាប់ពាក្យ ម្សិលមិញនេះ

//s9.kh1.co/68/68ac7b8b85bd57b4ec5df042c7e0375f87a717a8.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ស្ងាត់ៗ តារាសម្តែងរូបសង្ហា ជា លាងឈែ ធ្វើឲ្យហ្វេនៗស្រឡាំងកាំង ក្រោយបណ្តើរគូស្នេហ៍ចូលរោងភ្ជាប់ពាក្យ កាលពីម្សិលមិញនេះ

រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំទៅហើយ តែតារាប្រុស ជា លាងឈែ នៅទទួលការគាំទ្រយ៉ាងពេញទំហឹងពីមហាជនគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែមានអាជីពជាតារាសម្តែងប៉ុណ្ណោះទេ រូបលោកក៏ត្រូវហ្វេនៗចាប់អារម្មណ៍នឹងរូបសម្បត្តិស្រស់សង្ហា ទម្រង់មុខគួរឲ្យទាក់ទាញ ពិសេសគឺរាងកាយមាំមួន សាច់ដុំកង់ៗនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកតែងបង្ហាញភាពស្និទស្នាលនឹងតារាម៉ូដែល កញ្ញា នួន ណត្ថិយា ជាញឹកញយមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ ទៅណាមកណាបណ្តើរគ្នាស្អិត ជាពិសេស កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ សាវិន ហ្វីលីព ហៅអ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា ទើបធ្វើឲ្យហ្វេនៗជឿចិត្តកាន់តែខ្លាំងថាទំនាក់ទំនងរបស់តារាប្រុសស្រីទាំង២ដួងនេះគឺជាគូស្នេហ៍ពិតប្រាកដមែន។

ទើបនឹងដឹងថាមានគូកំណាញ់ចិត្តហើយមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះ តារាប្រុសរូបសង្ហា ជា លាងឈែ ដែលធ្វើឲ្យហ្វេនៗលួចចាប់ចិត្តមិនតិចនោះ ដឹកដៃគូស្នេហ៍ចូលរោងភ្ជាប់ពាក្យ កាលពីម្សិលមិញនេះហើយ ជាមួយគ្នានេះ អ្នកគាំទ្រនាំគ្នាអបអរសាទរ និងជូនពរអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាប្រុស ជា លាងឈែ
  តារាប្រុស ជា លាងឈែ
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង និងតារាសម្តែង សាវិន ហ្វីលីព
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង និងតារាសម្តែង សាវិន ហ្វីលីព
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង 
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង
  តារាប្រុស ជា លាងឈែ និងគូដណ្តឹង
ជា លាងឆេ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T