កាលពីកំឡុងខែ កក្កដា ឆ្នាំ ២០១១ នារីម្នាក់ដែលមានឈ្មោះថា Lisa Harnum បានធ្លាក់ស្លាប់ពីលើ យ៉ផ្ទះល្វែងរបស់នាង ដែលស្ថិតនៅ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

ទើបតែពេលថ្មីៗនេះ ប៉ូលីសបានស្រាវជ្រាវ និងរកឃើញ ភស្តុតាង បានពីកាម៉ារ៉ាបង្កប់ នៃការស្លាប់របស់នាង ដោយនេះមិនមែន ជាការចៃដន្យធ្លាក់ ឬ ប៉ុនប៉ងសម្លាប់ខ្លួនរបស់នាងឡើយ។

រឿងហេតុគឺកើតឡើងដោយសារតែ ភ្លើងប្រច័ណ្ឌរបស់គូដណ្ដឹងអាយុ ៣០ឆ្នាំ ដែលមានឈ្មោះថា Simon Gittany។

ចាប់ផ្ដើមដំបូងគឺ Gittany តែងតែ ខឹងក្រេវក្រោធ ប្រច័ណ្ឌនឹងគូដណ្ដឹង ទោះបីជានាងមិនបានធ្វើអ្វីខុសក៏ដោយ។ គាត់បាន ហាមប្រាម គូដណ្ដឹង មិនអោយទៅដើរលេងជាមួយមិត្តភក្ដិផ្សេងៗ ថែមទាំង អោយនាងលាលែងពីការងារ ជាជាងអ៊ុតសក់ទៀតផង។ និយាយរួម សកម្មភាពរបស់នាងទាំងអស់ ត្រូវតែទទួលបានការអនុញ្ញាតពីរូបគាត់ ទើបនាងអាចធ្វើបាន។

មិនតែប៉ុណ្ណោះ Gittany បានបង្កប់កាម៉ារ៉ា ជាច្រើននៅក្នុងផ្ទះ ដើម្បីតាមដានសកម្មភាព របស់គូដណ្ដឹង ដោយសារតែខ្លាចនាង លួចមានអ្នកថ្មី ឬ ទាក់ទងអ្នកផ្សេង។

ដោយសារតែ តំរិះជិះក ឯង Gittany ត្រូវបានប៉ូលីសរកឃើញ ពីក្នុងកាម៉ារ៉ាទាំងនោះ ពីភស្ដុតាងដែលលោក បានសម្លាប់ស្រីស្នេហ៍ផ្ទាល់ដៃ ដែលគាត់បាន យកដៃខ្ទប់មាត់ នាង ហើយរុញទម្លាក់ ពីជាន់ ទី ១៥ នោះមក។

ទាំងនេះ សុទ្ធតែកើតចេញពី ភ្លើងប្រច័ណ្ឌ ដែលស្រឡាញ់ណាស់ ស្អប់ក៏ណាស់ដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីរឿងស្នេហ៍ប្រច័ណ្ឌបែបនេះ?





ប្រភព៖ Dailymail

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]