វីដេអូ បុរសម្នាក់ដែលជួយក្មេងលង់ទឹក កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៣មុននេះ ត្រូវបាន អ្នកប្រើប្រាស់អ៊ិនធើណេត ទាំងឡាយ នាំគ្នាកោតសរសើរមិនដាច់ពីមាត់។

យ៉ាងណាមិញ ទៅតាមសារដែលបានសរសេរ នៅខាងក្រោមវីដេអូនេះ បានឲ្យដឹងថា បុរសនេះ បានស្ទុះលោតចូល ទៅក្នុងអាងហែលទឹក ដែលមានទីតាំងនៅក្នុងសណ្ឋាគារមួយកន្លែង ខណៈពេលដែលក្មេងប្រុសនេះ លង់ទឹក និងលិចចូលទៅបាតអាងហែលទឹកនោះ។ ក្រោយពីជួយសង្គ្រោះ និងធ្វើចលនាដង្ហើមនោះ ក្មេងប្រុសនេះបានរួចផុតពី សេចក្ដីស្លាប់។ យ៉ាងណាមិញ ទីកន្លែងពិតប្រាកដដែលកើតហេតុនេះ មិនត្រូវបានបញ្ជាក់នោះទេ តែតាមសម្លេងដែលបានបន្លឺឡើង នៅក្នុងវីដេអូអាចប៉ានស្មានថា ហេតុការណ៍នេះកើតឡើង នៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា អ្នកអនឡាញទាំងឡាយ នាំគ្នាថ្លែងអំណរគុណ ទៅដល់បុរសនេះ ដែលក្លាហាន ជួយក្មេងប្រុសនេះ ក៏ដូចជាធ្វើចលនាដង្ហើមបន្ថែមទៀត ដែលមនុស្សបែបនេះហើយ ដែលពិភពលោកត្រូវការនោះ។

ចង់ដឹងសកម្មភាពនៃការធ្វើចលនាដង្ហើមបែបណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី ហ្វេកប៊ុក 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]