ជាការពិត ណាស់ហេតុការណ៍អាក្រក់ និងល្អៗ តែងតែកើតមានឡើង ទៅលើមនុស្សគ្រប់គ្នា ដោយមិនអាចវាស់ស្មានដឹងថា ទំហំនៃរឿងរ៉ាវទាំងនោះ មានប៉ុណ្ណានោះទេ។

យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ ក៏មានវីដេអូជាច្រើន ដែលបង្ហាញពីការប្លន់ដល់ក្នុងផ្ទះ របស់ផ្ទះប្រជាពលរដ្ឋ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនានា។ នេះជាបញ្ហាមួយ ដែលកំពុងតែចោទមានឡើង នៅគ្រប់ទីកន្លែង មិនថាតែនៅក្នុងប្រទេសដែលកំពុងតែជឿនលឿននោះទេ ដែលនៅពេលដែលម្ចាស់ផ្ទះ បានបររថយន្ដចូលក្នុងរបងផ្ទះ ដោយប្រើតេឡេ បញ្ជាឲ្យបើករបងទ្វារ ដែលក្រោយពីចូលក្នុងផ្ទះមិនបានស្រួលនោះផង ស្រាប់តែមានក្រុមចោរប្លន់មក ភ្ជុង វាយឬសម្រុកឆក់កាបូប ឬរបស់ប្រើប្រាស់ផ្សេងៗនោះ។

ក៏ដូចជាវីដេអូខាងក្រោមនេះ ដែលអ្នកបើកបរ ហា៊នដេញតាមចោរប្លន់ ក្រោយពីចោរទាំងនេះសម្រុកចូលទៅវាយកញ្ចក់រថយន្ដ នៅក្នុងរបងផ្ទះ តែត្រូវបានអ្នកបើកឡានបរថយក្រោយ និងប្រដេញជាមួយនឹងចោរនោះ។ សម្រាប់ហេតុការណ៍បន្ដមកទៀត មិនត្រូវបានបញ្ជាក់នោះទេ។ នេះជាហេតុការណ៍ដ៏សំណាងមួយ ដែលចោរពុំមានកាំភ្លើង បើមិនដូច្នេះទេ អ្នកបើកបរនេះប្រាកដជាគ្មានជីវិត ដេញតាមចោរនោះទេ។

តើគួរមានវិធីយ៉ាងណា ដើម្បីទប់ស្កាត់ទៅលើអំពើប្លន់ ដែលកើតមានឡើង ខណៈពេលដែលបររថយន្ដចូលទៅក្នុងរបងផ្ទះនោះ? 

ប្រភពពី ហ្វេកប៊ុក 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]