ត្រឹមពាក្យហ្គូដណាយមួយម៉ាត់ នាពេលរាត្រី អាចធ្វើអោយមនុស្សដែលយើងស្រឡាញ់ មានអារម្មណ៍សប្បាយរីរាយ ដោយសារតែមានមនុស្សដែលយើងស្រឡាញ់ ចេះយកចិត្តទុកដាក់ និង មើលថែយើង ធ្វើអោយពួកយើងអាចលង់លក់ទៅដំណេក លាយលំនឹងសុបិន្តដ៏សុខស្រួល។

យ៉ាងណាមិញ “ហ្គូដណាយអូនសំលាញ់” ពីថេណា បានចូលខ្លួនមកបំពេរអារម្មណ៍ប្រិយមិត្តម្តងទៀតហើយ ទាំងអត្ថន័យ និងទឹកដមសម្លេង ពិតជាគួរអោយស្ញើចសរសើរ ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ បទចម្រៀងមួយបទនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយផ្ទាល់ពីបុរសសង្សារ សម្លេងពិរោះក្រអៅ ដែលជាបុរសក្នុងក្តីស្រមៃរបស់យុវតីគ្រប់ៗគ្នា នោះគឺតារាចម្រៀង ថេណា។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ ទៅលើការថតចម្លងបទចម្រៀងបរទេស កន្លងមកនោះ ឥឡូវគេហាក់សង្កេតឃើញមានសន្ទុះនៃការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយផ្ទាល់ពីសំណាក់កូនខ្មែរជំនាន់ក្រោយជាច្រើន ដែលទទួលបានការសរសើរ និងលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់មហាជន ជាពិសេសស្រទាប់យុវវ័យ ហើយសង្ឃឹមថាពួកគេទាំងអស់នឹងខិតខំសម្រិតសម្រាំង និងនិពន្ធបទចម្រៀងផ្ទាល់ជាបន្តទៀត ដើម្បីជាការតបស្នងពីការគាំទ្រដ៏ច្រើនសម្បើមពីយុវវ័យគ្រប់ៗគ្នានោះ។



“ហ្គូដណាយអូនសំលាញ់” ... បើចង់ដឹងច្បាស់ពីអត្ថន័យនៃបទចម្រៀង សូមសម្តាប់វីដេអូបទចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបទចម្រៀងមួយបទនេះ?

តារាចម្រៀង៖ ថេណា

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]