ក្រចេះ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាល ស្រុកស្នួលឃាត់ខ្លួន ពេលកំពុងធ្វើ សកម្មភាព លួចកាច់សោរ.ក ម៉ូតូកាលពីព្រឹក ថ្ងៃទី២១ ខែតុលា នៅចំណុចផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកស្នួលម្នាក់ បានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ច កំពុងតាមប្រមាញ់ តាមចាប់ខ្លួនខ្លួនក្នុង សំណុំរឿង ចោរកម្មជាច្រើន លើកមកហើយ។

មន្ត្រីរូបនោះបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានប្រដាប់ ដោយដែកអក្សរតេ ដើម្បីលួចធ្វើសកម្មភាព កាច់សោរ.ករម៉ូតូ មួយគ្រឿង ម៉ាកវេវអាលហ្វា ពណ៌ខ្មៅ នៅចំណុចមុខផ្សារស្នួល ក្នុងខណៈដែលជនរងគ្រោះ ទុកម៉ូតូចតចោល នៅមុខផ្សារស្នួល។

បើតាមប្រភពពីសមត្ថកិច្ចបានឲដឹងថា ជនសង្ស័យម្នាក់នេះ ឈ្មោះ ស្រេង ស្រឿន ហៅពុយស្សូ អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិក្រវ៉ាញ ឃុំ២ធ្នូ ស្រុកស្នួល ហើយជនសង្ស័យ គឺជាមុខសញ្ញាចាស់ដែល ធ្លាប់ធ្វើសកម្មភាពលួច ជាយូណាស់មកហើយ តែត្រូវបានកម្លាំងសមត្ថកិច្ច តាមប្រមាញ់រហូត ឈានដល់ការឃាត់ខ្លួន បានបន្ទាប់ពីមានការតាមឃ្លាំមើល របស់សមត្ថកិច្ចទើបឈានដល់ការចាប់ឃាត់ ខ្លួនបានភ្លាមៗក្នុងខណៈពេលដែល ជនម្នាក់នេះកំពុងធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូមិនបានសម្រេច ។

សមត្ថកិច្ចបានដកហូត ម៉ូតូមួយគ្រឿងនេះ ត្រូវបានប្រគល់ទៅឲ្យជនរងគ្រោះដែលជាម្ចាស់ម៉ូតូ វិញ ហើយជនសង្ស័យត្រូវបញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាន ដើម្បីចាត់វិធានការតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]