ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួនបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោយទទួលពាក្យបណ្តឹងពីឪពុកម្តាយ កុមារីរងគ្រោះ ដោយជាប់ចោទពីបទប្រទូសកេរ្តិ៍ខ្មាស ខណៈដែលយុវជនរូបនោះ នៅលេងក្នុងបន្ទប់ស្តង់ពោត ជាមួយកុមារីរងគ្រោះតែពីរនាក់ រួចយកដៃទៅស្ទាបប្រដាប់ភេទនាង ហើយយកដៃនាងទៅ លេងប្រដាប់ភេទរបស់ខ្លួន ក្រោយមកនាងបានប្រាប់ឪពុកម្តាយ រួចក៏ប្តឹងឲ្យកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនតែម្តង។

ហេតុការណ៍ចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២០ តុលា ២០១៣ ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ហើយបញ្ជូនមកកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ៩ និង ២១នាទី ព្រឹកថ្ងៃទី២១ តុលា ២០១៣។ ជនសង្ស័យឈ្មោះ ផាត បាន ភេទប្រុស អាយុ ២២ឆ្នាំ ជាកសិករ រស់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។ ចំណែកកុមារីរងគ្រោះឈ្មោះ មួន ម៉ារិន អាយុ ៦ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូន ៣នាក់ មានឪពុកឈ្មោះ ម៉ូយ មួន អាយុ ៣៣ឆ្នាំ ជាកម្មករ ម្តាយ ឈ្មោះ ស៊ឹម សម្បត្តិ អាយុ ២៦ឆ្នាំ ទាំងអស់គ្នាមានស្រុកកំណើតនៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ស្តង់ពោត ក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។

លោកអនុសេនីយ៍ឯក ស៊ិន តាំ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រោយទទួលបញ្ជាពី លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសាលាក្រៅ ចាប់បញ្ជូនជនសង្ស័យ ដើម្បីធ្វើការសាកសួរ។

តាមចម្លើយសារភាពរបស់យុវជនសង្ស័យ បាននិយាយថា នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៩ តុលា រូបគេបានអង្គុយលេងក្នុងបន្ទប់តែពីរនាក់នាងប៉ុណ្ណោះ ដោយឪពុកម្តាយរបស់នាងកំពុង ជាប់រវល់ធ្វើការនៅឆ្ងាយពីកន្លែងនោះ។ ពេលឃើញស្ងាត់ដូច្នេះ យុវជនសង្ស័យបានយកដៃ របស់ខ្លួនទៅស្ទាបអង្អែលប្រដាប់ភេទកុមារី ហើយទាញយកដៃនាងមកស្ទាប ប្រដាប់ភេទរបស់ខ្លួន តែដោយឮសម្លេងកម្មករមួយចំនួន ទើបរូបគេដើរចេញពីបន្ទប់តែម្តង។

រហូតដល់វេលាម៉ោង ២រសៀល ថ្ងៃទី២០ តុលា ស្រាប់តែកុមារីរងគ្រោះបានប្រាប់ ឪពុកម្តាយរបស់នាងថា ជនសង្ស័យបានស្ទាបអង្អែលប្រដាប់ភេទរបស់នាង ទើបឪពុកម្តាយកុមារីរងគ្រោះបានដាក់ពាក្យ បណ្តឹងទៅកងរាជអាវុធហត្ថស្រុកសាលាក្រៅ ឲ្យធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២០ តុលា។ ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនជន សង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីកាត់ទោសតាមនីតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]