យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា វេជ្ជបណ្ឌិត អង់គ្លេសមួយរូប បានជួបប្រទះដោយផ្ទាល់ នូវរឿងហេតុ ក៏គួរឲ្យ តក់ស្លុតមួយ នៅក្នុងប្រទេសស៊ីរ៊ី ដោយគាត់បានឃើញ ទាហ៊ានកាន់កាំភ្លើងស៊ីប (Sniper) បាញ់សំដៅទៅលើ ស្រ្តីមានផ្ទៃពោះ ដើម្បីជាការកំសាន្តសប្បាយ របស់ពួកគេ។

លោក David Nott ជាវេជ្ជបណ្ឌិតម្នាក់ ដែលបានចំណាយពេល ៥សប្តាហ៍ ទៅកាន់ប្រទេសស៊ីរ៊ី ធ្វើជាពេទ្យវះកាត់ស្ម័គ្រចិត្ត នៅឯមន្ទីរពេទ្យមួយកន្លែង។ លោកបានប្រាប់ឲ្យដឹងថា ប្រជាជនជាច្រើនអ្នក បានរងរបួស ដោយសារគ្រាប់កាំភ្លើង ពីសំណាក់ ពួកខ្មាន់កាំភ្លើងស៊ីប (Sniper) ដោយក្នុងនោះ ពួកគេ បាញ់សំដៅលើ ផ្នែកផ្សេងៗនៃរាងកាយ ជារៀងរាល់ថ្ងៃ ហើយចំពោះស្រ្តីមានផ្ទៃពោះវិញ គឺពួកខ្មាន់កាំភ្លើងស៊ីបទាំងនោះ បាញ់តម្រង់អោយចំ ក្បាលពោះតែម្តង ក្នុងគោលបំណង ភ្នាល់ដាក់បារី ទុកជក់ និង ជាការកំសាន្តសប្បាយ របស់ពួកគេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?


រូបភាពតំណាងបន្ថែមន័យឲ្យអត្ថបទ

ប្រភព yourjewishnews និង BBC

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]