យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ស្រ្តីម្នាក់នៅក្នុងខេត្ត Jilin ទីក្រុង Changchun ប្រទេសចិន បានកាន់កូនពូថៅមួយ ឈរគំរាមទៅបុរសម្នាក់ ដែលកំពុងអង្គុយលើរថយន្ត បន្ទាប់ពីរថយន្តរបស់បុរសនោះ ស្ទើរតែបុកជាមួយរថយន្តរបស់នាង។

ហេតុការណ៏នេះបានកើតឡើង ខណៈកំពុងស្ទះចរាចរណ៏យ៉ាងខ្លាំង នៅក្នុងទីក្រុង Changchun ហើយវាបានបង្កឲ្យការស្ទះចរាចរណ៏ កាន់តែយូរថែមទៀត បន្ទាប់ពីស្រ្តីខាងលើ ទាញកូនពូថៅទៅគំរាមបុរសនោះ។

ជាមួយគ្នានេះ អ្នកដំណើរនៅក្បែរនោះ មានការភិតភ័យ ហើយបានត្រឹមតែឈរមើល ចំនែកឯស្រ្តីរូបនោះ បានកាន់កូនពូថៅក្នុងដៃ និងឈរស្រែកទៅបុរសរូបនោះ ថែមទាំងបានវាយកញ្ចក់បង្អួចរថយន្តទៀតផង។

យ៉ាងណាមិញ មិនមាននរណាម្នាក់ ហ៊ានហាមឃាត់ស្រ្តីរូបនោះទេ ដោយសារតែឃើញនាងកាន់កូនពូថៅ នៅហ្នឹងដៃ៕







ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]