វិចិត្រករខាងផាត់មុខ និង តុបតែងមុខ សញ្ជាតិរុស្ស៊ីម្នាក់ មានឈ្មោះ វ៉ាឌីម អេនឌ្រីវ មានស្នាដៃក្នុងការផាត់មុខ យ៉ាងអស្ចារ្យ អាចប្រែក្លាយ នារីមានមុខមាត់ធម្មតា អោយមើលទៅ ប្រៀបបីដូចជាតារាហូលីវូត តែម្តង ដោយគាត់ចង់បញ្ជាក់ឲ្យឃើញថា មនុស្សស្រី គ្រប់រូប សុទ្ធតែ អាចមានភាពស្រស់ស្អាតបានគ្រប់គ្នា ពីការតុបតែង ប៉ុន្តែការតុបតែងផាត់មុខនោះ ត្រូវអោយសមជាមួយ នឹងមុខ ក៏ដូចជាទំរង់មុខ របស់ខ្លួនផងដែរ។

លោក វ៉ាឌីម រស់នៅក្នុងទីក្រុង Saint Petersburg ប្រទេសរុស៊្សី បានចាប់ផ្តើមអភិវឌ្ឍន៍ ជំនាញដ៏ប៉ិនប្រសព្វ របស់ខ្លួន តាំងពីនៅវ័យ ១៦ឆ្នាំ មកម្ល៉េះ ដែលវាបានក្លាយទៅជា កិច្ចការប្រចាំថ្ងៃ ដែលរូបគាត់ចូលចិត្តធ្វើទៅហើយ។ តាំងពីនៅវ័យកុមារមក លោកជាមនុស្សម្នាក់ដែល ស្រលាញ់ចូលចិត្ត ប្រែក្លាយមនុស្ស អោយមានមុខមាត់ថ្មី  ហើយនៅពេលដែលគាត់ ធំដឹងក្តីឡើង ក៏បានសំរេចចិត្ត ចាប់យកការផាត់មុខ និង តុបតែងសក់នេះ ជាការងារអាជីពតែម្តង។

ក្រោយមកគាត់ត្រូវបានគេស្គាល់កាន់តែច្រើនឡើង ដោយសារតែ មនុស្សជាច្រើន មានការកោតសរសើរ នឹងសមត្ថភាពដ៏អស្ចារ្យ នូវ ជំនាញក្នុងការ ផាត់មុខ និង តុបតែង របស់គាត់នេះ។ ក្នុងនោះផងដែរ គាត់បានចាប់ផ្តើម បើកថ្នាក់បង្រៀន និង បច្ចេកទេសមួយចំនួន ជួយដល់អ្នកផ្សេងៗទៀត ដែលចង់ទទួលបានចំណេះដឹង ខាងផាត់មុខតុបតែង ដ៏ត្រឹមត្រូវ ដែលអាចទទួលបានលទ្ធផល គួរជាទីពេញចិត្ត។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាព នៃស្នាដៃមួយចំនួនរបស់គាត់ បន្តិចទៅមើល៖















ប្រភព odditycentral

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]