រាជធានីភ្នំពេញ ៖ បុរសម្នាក់ព្រោះតែមានវិបត្តិក្នុងគ្រួសារ បានជិះម៉ូតូម៉ាក សេ១០០កូរ៉េមួយគ្រឿង មកលោតទឹកសម្លាប់ខ្លួន លើស្ពានព្រះមុនីវង្សថ្មី តែមិនបានសម្រេច ដោយសារសមត្ថកិច្ចឈរជើង យាមការពារស្ពានឃើញទាន់ជួយចាប់ទាន់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ តុលា ២០១៣ នេះ ស្ថិតនៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះភ័ក្ត្រ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនហើយ បុរសរងគ្រោះបាននិយាយថា ខ្លួនមិនចង់រស់ទៀតទេ ដោយសារកន្លងមក ប្រពន្ធរបស់គេបានប្រមាថមើលងាយ និងយកទ្រនាប់ជើងវាយក្បាល ហើយម្យ៉ាងទៀតប្រពន្ធរបស់ខ្លួនផិតក្បត់ទៀត ទើបរូបគេសម្រេចចិត្ត លោតទឹកសម្លាប់ខ្លួនបែបនេះ ។

សមត្ថកិច្ចបានធ្វើការអប់រំ និងបានជួយជូនជនរងគ្រោះ ដល់លំនៅឋានផងដែរ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]