ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយ កើតឡើងដោយសារតែបុរសម្នាក់ ស្រវឹងស្រាជោកយកពូថៅដេញកាប់បងថ្លៃ បណ្តាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២០ តុលា ២០១៣ ស្ថិតនៅក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។

ប្រភពបានឱ្យដឹងថា ជនបង្កឈ្មោះសុខ សែ អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះជាបងថ្លៃ ឈ្មោះ ម៉ក់ ចន្ថា អាយុ៣៥ឆ្នាំ ។ នៅថ្ងៃកើតហេតុ ជនបង្កនោះបានអង្គុយផឹកស៊ី ជាមួយមិត្តភក្តិរហូតដល់ស្រវឹងជោក និងនាំគ្នាស្រែកច្រៀងខារ៉ាអូខេ នៅផ្ទះបងប្អូនក្បែរនោះ ។

បន្ទាប់មកស្ត្រីជាប្រពន្ធជនបង្ក ឈ្មោះ កែវ សុផា អាយុ២២ឆ្នាំ បានទៅឃាត់ប្តីកុំឱ្យច្រៀង ព្រោះថ្លង់ហើយកូនកំពុងតែឈឺទៀត ពេលនោះបានធ្វើឱ្យប្តីកំណាចនោះ ខឹងរហូតដល់ប្រើអំពើងហិង្សា វាយទៅលើប្រពន្ធដែលកំពុងពកូន ពេលនោះជនរងគ្រោះឃើញ បានចូលទៅឃាត់កុំឱ្យវាយ ស្រាប់តែជនបង្កឈ្មោះសុខ សែ នោះ រត់ចូលទៅក្នុងផ្ទះយកពូថៅ ដេញកាប់ជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]