ពិធីបុណ្យវប្បធម៌មួយ ដែលមានឈ្មោះថា Phuket Vegetarian Festival (ទិវាតមសាច់ក្នុងខេត្តភូកេត) ត្រូវបានប្រជាជនថៃ ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នាដើម ខែតុលា ដែលមានរយៈពេល ប្រមាណជា៩ថ្ងៃ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធ និងរៀបចំឡើង ក្នុងគោលបំណង ដើម្បី អង្វរករ ដល់ប្រជាជនមិន ឱ្យទទួលទានសាច់ ព្រោះការតម នេះអាចធ្វើឱ្យ ប្រជាជនមានសុខភាពល្អ និងមានចិត្តស្ងប់។

ក្នុងពិធីបុណ្យ នេះដែរ យើងនឹងអាច ទស្សនាសកម្មភាព សាហាវៗជាច្រើន ដូចជា គេបានយកកាំបិតដោត ចូលសាច់ អារ អណ្ដាត  និងដើរលើភ្លើងជាដើម។

តើប្រិយមិត្តយល់ថា សកម្មភាពទាំងអស់នេះ គួរអោយសាហាវញាក់សាច់ ដែរ ឬទេ? សូមកុំយកតំរាប់តាមអោយសោះ។











ប្រភព៖ Strangething

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]