កាលពីថ្មីៗនេះ បុរសជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា Daniel Bailey បានទិញស្រា Foster’s Gold មួយដបពីផ្សារទំនើប Asda មួយ នាចក្រភពអង់គ្លេស ប៉ុន្តែក្រោយពីទទួលទានបានបន្តិច ក៏ប្រទះឃើញមានរុយ ៥០ក្បាលដេកងាប់ក្នុងដប គួរអោយខ្ពើម កន្លងទៅនេះ។

លោកបានអោយដឹងថា៖ “ រសជាតិរបស់ស្រានេះដូចជាចម្លែកខុសពីមុន ដោយសារតែវាមានរសជាតិប្រៃ លាយលំនឹងរសជាតិល្វីងតិចៗផងដែរ។ បើក្រលេកទៅមើលក្នុងដបអោយជិតវិញ ពណ៌របស់វាបែរជាស្រអាប់ ហើយទីបំផុតទើបខ្ញុំដឹងខ្លួនថា បានផឹកស្រាដែលមានរុយងាប់ គួរអោយខ្ពើមជាទីបំផុតទៅវិញ។

ក្រោយមកលោកក៏បានយកស្រាមួយដបនោះ សងទៅអោយម្ចាស់ផ្សារទំនើប ដោយទទួលបានសំណងមកវិញ ចំណែកឯមូលហេតុដែលមានរុយងាប់នៅក្នុងដប ក៏ភាគីក្រុមហ៊ុនផលិតមិនបានដឹងច្បាស់ផងដែរ។

“ក្នុងនាមជាម៉ាក់ស្រាបៀរដែលមានឈ្មោះល្បីនៅក្នុងចក្រភពអង់គ្លេស គុណភាពគឺជាបញ្ហាចម្បងបំផុតរបស់ក្រុមហ៊ុន។ ទាំងរសជាតិ និងការវេចខ្ចប់សុទ្ធតែបានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ជាច្រើនដំណាក់កាល ដើម្បីបំពេញតម្រូវចិត្ត និងការគាំទ្ររបស់អតិថិជនចំពោះស្រាបៀររបស់យើង ប៉ុន្តែចំពោះរឿងរុយងាប់នៅក្នុងស្រាបៀរមួយនេះ ក្រុមហ៊ុនយើងនឹងធ្វើការស្រាវជ្រាវរកមូលហេតុបន្ថែមទៀត ដើម្បីធានាកុំអោយមានកំហុសឆ្គងកើតឡើងបន្តទៀត” នេះបើតាមសម្តីរបស់អ្នកនាំពាក្យ និងជាម្ចាស់ស្រាបៀរ Foster របស់ចក្រភពអង់គ្លេស។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]