ដំណើរផ្សងព្រេង ពិតជាលំបាក និងមិនមែនជារឿងងាយស្រួលឡើយ ដោយសារតែលោកអ្នកត្រូវជួបនឹងបញ្ហាជាច្រើន ដូចជាជម្ងឺឈឺស្កាត់ ការនឿយហត់អស់កម្លាំង បម្លាស់ប្តូរអាកាសធាតុ និងរបបអាហារជាដើម ដែលធ្វើអោយអ្នកផ្សងព្រេងជាច្រើន បានបោះបង់ចោលក្តីស្រមៃរបស់ខ្លួន ទាំងនៅពាក់កណ្តាលទី គួរអោយសោកស្តាយផងដែរ។

ប៉ុន្តែបើងាកទៅមើលប្តីប្រពន្ធមួយគូ ដែលប្តីមានឈ្មោះថា David Lowrie និងប្រពន្ធមានឈ្មោះ Katharine បានធ្វើអោយបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ភ្ញាក់ផ្អើលជាមួយនឹងដំណើរផ្សងព្រេងរបស់ពួកគាត់ អស់រយៈចំងាយជាង ១០ ៣០០គីឡូម៉ែត្រ នៅតំបន់អាមេរិកខាងជើងកន្លងទៅនេះ។

ជាមួយនឹងរទេះរុញម្នាក់មួយ ពួកគាត់ទាំងពីរបានផ្ទុករបស់របរប្រើប្រាស់ ព្រមទាំងសម្លៀកបំពាក់ នៅពីលើរទេះរុញ ចំណែកឯគ្រឿងចម្អែតក្រពះគឺពឹងផ្អែកទៅលើសត្វដែលស្លាប់នៅតាមបណ្តោយផ្លូវ ដែលនេះជាអាហារដ៏មានឈ្ងុយឆ្ងាញ់បំផុតនោះហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរពីទ្វីបអាមេរិកខាងជើងមកកាន់ឆ្នេរសមុទ្រ Caribbean នេះ អ្នកទាំងពីរបានឆ្លងកាត់នូវព្រៃរនាម ជួរភ្នំព្រិល និងត្រូវអូសរទេះដែលមានទម្ងន់រហូតដល់ទៅ ១០០គីឡូក្រាមថែមទៀតផង។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]