អ្នកបើកបររថយន្ដដឹកទំនិញ មួយប្រភេទ បានរួចផុតពីគ្រោះថ្នាក់ ក្រោយពីបាត់បង់ម្ចាស់ការនៅក្នុង ការគ្រប់គ្រងរថយន្ដរបស់ខ្លួន នៅលើផ្លូវដ៏មមាញឹកមួយ។

ជាមួយគ្នានេះ បានឲ្យដឹងថា អ្នកបើកបររថយន្ដខាងលើនេះ មានឈ្មោះថា Song Mingtang មិនបានរងរបួសអ្វីនោះទេ បន្ទាប់ ពីរថយន្ដដែលខ្លួនបើកនោះ បានក្រឡាប់ផ្កាប់ផ្ងារ នៅលើផ្លូវមួយ ក្នុង Zhoushan នៃខេត្ដ Zhejiang ប្រទេសចិន។ តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រថយន្ដដឹកទំនិញនេះ បានបើកររេចង្កូតពីម្ខាងទៅម្ខាងទៀត ជាច្រើនសារដែលចុងក្រោយទើបដេកផ្ងារពោះតែម្ដង។ 

សម្រាប់មូលហេតុដែលបណ្ដាលឲ្យ បុរសនេះមិនអាចគ្រប់គ្រងរថយន្ដរបស់ខ្លួន បានមិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្ដែគេជឿជាក់ថា បុរសជាតៃកុងឡាននេះ ពិតជាគ្មានរបួសអ្វីនោះទេ ដោយសារតែមានគ្រោះថ្នាក់ហើយ បុរសនេះដើរចេញពីរថយន្ដដូចជាធម្មតា គ្មានអាការៈអ្វីទាំងអស់។

គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង សូមប្រិយមិត្ដទាំងឡាយ ប្រុងប្រយ័ត្ន និងគោរពគ្នាទៅវិញទៅមក នៅពេលដែលបើកបរ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី បរទេស និង យូធូប

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]