យើងមិនគួរលេងសើចជាមួយនឹង មនុស្សដែលកំពុងតែខឹងមួរម៉ៅខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យគេកាន់តែខឹងខ្លាំង តែយ៉ាងណាមិញ មានបុរសម្នាក់ នៅពេលដែលឃើញកូនស្រីរបស់ខ្លួន ស្រែកយំឥតឈប់ គាត់ក៏ចាប់ផ្ដើមធ្វើរឿងកំប្លែងមួយ ដាក់ទៅរូបនាង។

យើងបានប្រទះឃើញ វីដេអូមួយនៅក្នុង YouTube ដែលបញ្ជូលដោយ Kathy Sterner ហើយបានសរសេរថា កូនស្រីអាយុ ៦ឆ្នាំរបស់ខ្ញុំ ត្រូវបានកំផ្លុកកំប្លែងអស់រយៈពេល១ម៉ោង តែនៅតែមិនអាចបញ្ឈប់ការយំរបស់នាងបានដ៏ដែរ។ លោក Sterner អាយុ៤០ឆ្នាំ ពិតជាពូកកែធ្វើកាយវិការ និងមាត់តាមសំលេងកូនរបស់គាត់ណាស់ រួមទាំងកូនប្រុសពីរនាក់ទៀតរបស់គាត់ ដែលជួយថតវីដេអូ។

លោក Sterner បានធ្វើត្រាប់តាមសំលេងកូនរបស់គាត់ ទោះជានាងខំស្រែយំ ឬ ប្រាប់ឲ្យឈប់យ៉ាងណា ក៏គាត់នៅតែបន្ត ដើម្បីឲ្យកូនរបស់គាត់ឈប់យំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទង្វើ និងកាយវិការរបស់ បុរសម្នាក់នេះ? តើអ្នកនឹងធ្វើបែបណា នៅពេលដែលមានគេធ្វើបែបនេះ ខណៈពេលដែលអ្នកកំពុងយំ ឬ មិនសប្បាយចិត្ត? សូមទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]