ភ្នំពេញ៖ យុវជន២នាក់ បានរងរបួសធ្ងន់-ស្រាល ខណៈពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជែងជាមួយរថយន្ត កុងតឺន័រ បណ្តាលឲ្យរេចង្កូតជ្រុលបុក ចំក្បាលរថយន្តហាយឡែនឌ័រ កំពុងបើកបរបញ្ច្រាសទិសគ្នា ពេញទំហឹង កាលពីម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខសាលាអគ្គិសនី តាម បណ្តោយផ្លូវលេខ ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ  យុវជន ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ២១៧ ទិស ដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ក៏បានព្យាយាមបើកម៉ូតូជែង ជាមួយរថ យន្តកុងតឺន័រមួយគ្រឿងទិសដៅស្របគ្នា ស្រាប់តែ រេចង្កូតជ្រុលទៅបុករថយន្តហាយឡែនឌ័រមួយគឿងផ្សេងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជន ២នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ និង អ្នករួមដំណើរម្នាក់ ទៀត រងរបួសស្រាល ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសហការជាមួយ នគរបាលចរាចរណ៍ខណ្ឌដង្កោ អន្តរាគមន៍វាស់ វែងអូសយករថយន្តហាយឡែនឌ័រ និងម៉ូតូវ៉េវរបស់យុវជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]