ខេត្តសៀមរាប ៖ ព្រះចៅអធិការវត្តព្រះធាតុ ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ដែលធ្លាយរឿងអាស្រូវរួមរក្ស មេត្រីជាមួយស្រីស្នេហ៏ក្រោម គុម្ភប្ញស្សីក្បែរវត្ត ហើយសម្រេចចិត្តសិក នៅព្រឹកថ្ងៃទី២០ តុលា ២០១៣នេះ ព្រះនាម ថេង អាយុ២៧ឆ្នាំ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះន្តិភាព បានស្រង់សម្តីអាជ្ញាធរ មូលដ្ឋានមកបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃអាទិត្យនេះថា ព្រះតេជគុណចៅអធិការវត្ត្ពព្រះធាតុ ព្រះនាម ថាបានលាចាកសិក្ខាបទ រួចរាល់ហើយនៅព្រឹកមិញ ហើយនៅពេលនេះកំពុងតែចាក់ ធុងបាសយ៉ាងកងរំពងអបអរសាទរ នៅគេហដ្ឋានចម្ងាយប្រមាណ៣០០ម៉ែត្រពីវត្ត ។

សេចក្តីរាយការណ៏បានបន្តថា ការសិកយ៉ាងប្រញាប់ប្រញាល់ របស់ចៅអធិការវត្តខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលេចធ្លាយរឿងអាស្រូវថា ព្រះតេជគុណអង្គនេះបានប្រព្រឹត្ត កំហុសផ្ទុយវិន័យព្រះពុទ្ឋសាសនា ដោយបណ្តោយខ្លួនឲ្យលង់ ជ្រៅទៅក្នុងស្នេហា រហូតដល់រួមរក្សជាមួយសិស្ស ស្រីវ័យ២០ឆ្នាំម្នាក់ ហើយត្រូវបានសង្ឃនេនចំនួន៤អង្គ ក្នុងវត្តជាមួយឃើញ កាលពីថ្ងៃទី១០ តុលា ២០១៣កន្លងទៅ ។

បើតាមអាជ្ញាធរ ទំនាក់ទំនងស្នេហារវាងព្រះចៅអធិការវត្តនេះ ជាមួយនឹងនាងក្រមុំជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យល័យព្រះធាតុដែលនៅជាប់របងវត្តនោះ បានកើតឡើងតំាងពីក្រោយចូលឆ្នាំមកម្ល៉េះ ហើយថាការរួមមេត្រីនេះ ទំនងជាកើតឡើងច្រើនដងរួចមកហើយ ទម្រំាបែកការណ៏ ។

យ៉ាងណាក៏ដោយ កោះសន្តិភាពមិនអាចស្វែងរកជួបអតីត ព្រះចៅអធិការវត្តព្រះធាតុឈ្មោះ ថេង និង ស្រ្តីដែលត្រូវបានចោទជាសង្សារ ដើម្បីសុំការបំភ្លឺជុំវិញការលេចធ្លាយរឿង អាស្រូវខាងលើបាននៅឡើយទេ ។ ប៉ុន្តែអតីតចៅអធិការវត្តព្រះធាតុ និង ស្រ្តីនោះ សុទ្ឋតែបានច្រានចោលរាល់ការចោទប្រកាន់ ក្រោយការលេចធ្លាយរឿងនេះ ។

នៅពេលនេះ សមត្ថកិច្ចមិនទាន់ចាត់វិធាន ការយ៉ាងណានៅឡើយទេ ក្រៅពីដុតដៃដុតជើងចុះអង្កេត ដើម្បីធ្វើរបាយការណ៏ជូនថ្នាក់លើរបស់ខ្លួននោះ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]