ឆាកជីវិតមនុស្សកើតមកមិនទៀងទាត់នោះទេ រមែងតែជួបទុក្ខសោក ជម្ងឺឈឺថ្កាត់ដ៏រ៉ាំរៃ និងមរណៈភាពមិនដែលខាន។

ក្នុងនោះ ប្រិយមិត្តដែលនិយមតាមដានសារព័ត៌មាន ប្រាកដជាបានដឹងពីហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់មួយ នៅទន្លេមេគង្គប្រទេសឡាវ កាលពីថ្ងៃពុធ ទី១៦ ខែតុលាកន្លងទៅនេះ ដែលបណ្តាលអោយមនុស្សចំនួន ៤៩នាក់ នៅលើយន្តហោះ ត្រូវស្លាប់បាត់បង់ជីវិត យ៉ាងអាណោធអាធ័ម។

សាកសពអ្នកបើកយន្តហោះ អូទេស និងភ្ញៀវទេសចរណ៍ ត្រូវបានស្រង់ឡើងពាសពេញផ្ទៃទន្លេ ចំណែកឯសាច់ញាតិក៏ទៅទទួលសាកសព និងបញ្ចូនមកប្រទេសកំណើតវិញ យ៉ាងក្រៀមក្រំបំផុត។ ក្នុងនោះសារចូលរួមរំលែកទុក្ខពីសំណាក់ក្រុមគ្រួសារ និងសាច់ញាតិ ក៏បានបង្ហោះព្រោងព្រាតនៅលើបណ្តាញអ៊ិនធើណែត ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ដើម្បីសម្តែងពីក្តីអាលោះអាល័យ ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ ក្នុងក្រុមគ្រួសាររបស់ពួកគេ។

វីដេអូដែលបង្ហាញពីទិដ្ឋភាពអ្នកស្លាប់ និងសកម្មភាពការជួយសង្គ្រោះ លាយលំនឹងបទភ្លេងដ៏កំសត់ ប្រាកដជាធ្វើអោយប្រិយមិត្តមានអារម្មណ៍ក្តុកក្តួល និងសង្វេគជាពន់ពេក រហូតអាចសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួនថែមទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]