បុរសម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួន និងចង់ព្យាយាមបញ្ចប់ជីវិតខ្លួនឯងដូចគ្នា ក្រោយពីនាងបានចំអន់ថា ខ្លួនមានប្រដាប់ភេទតូចនោះ។

តាមសារព័ត៌មានរបស់បរទេស បានឲ្យដឹងថា ជនល្មើសដែលសម្លាប់ ប្រពន្ធខ្លួននេះ មានឈ្មោះថា John Clinton អាយុ ៥២ឆ្នាំ នៅ Aintree នៃប្រទេសអង់គ្លេស បានវាយប្រហារទៅ ស្ដ្រីជាភរិយាដែលមានឈ្មោះថា Paula Clinton ដែលអ្នកទាំងពីររៀបការជាមួយគ្នា អស់រយៈពេល ២៤ឆ្នាំមកហើយ។ ក្នុងថ្ងៃដែលនាងត្រូវបានសម្លាប់នោះ គឺ John Clinton ទើបតែត្រលប់មកពី ផាប់ និងចង់ស្វែងរកក្រដាសលែងលះ ដែលនារីរងគ្រោះនេះបាន ធ្លាប់និយាយជាមួយនឹង មេធាវីពីការលែងលះនេះ និងការចែកទ្រព្យសម្បត្ដិ។ តែខណៈពេលនោះ នាងបែរជានិយាយទៅកាន់ប្ដីរបស់ខ្លួនថា គ្មានស្រីណាម្នាក់ ដែលចង់រស់នៅ ជាមួយនឹងមនុស្សប្រុសដែលមានប្រដាប់ភេទតូច និងមានក្លិនអាក្រក់បែបនេះនោះទេ។  ដោយស្ថិតនៅក្នុងសភាពស្រវឹងផងនោះ បានធ្វើឲ្យបុរសជាប្ដីនេះ មានកំហឹងយ៉ាងខ្លាំង ក៏ប្រើកាំបិតចាក់ជាច្រើនដង ដែលខណៈពេលនោះ នាងក៏ប្រុងរត់ចេញពីផ្ទះផងដែរ តែរត់មិនទាន់។

យ៉ាងណាមិញ នៅលើសាកសពនារីរងគ្រោះត្រូវបានគេ ប្រទះឃើញ មានស្នាមចាក់ជាច្រើន កន្លែង នៅលើដងខ្លួន ដៃ និងភ្នែកខាងឆ្វេង ដែលនាងស្លាប់ដោយសារតែ មានឈាមហូរចេញច្រើនពេក មុននឹង អ្នកសង្គ្រោះបានទៅដល់។ ជាមួយគ្នានោះ បុរសជាប្ដីនេះ ត្រូវបានប៉ូលីសប្រទះឃើញទាន់ពេលវេលា នៅពេលដែលបម្រុង កាត់បំពង់ក សម្លាប់ខ្លួនឯងនោះ តែទោះជាយ៉ាងណា ប៉ូលីសបានជួយសង្គ្រោះបុរសនេះ បានទាន់ពេលវេលា និងត្រូវបានចាប់ខ្លួន។ 

តើនេះជារឿងដ៏អាម៉ាស់របស់បុរសមែនទេ? ដែលភរិយារបស់ខ្លួន ដែលរស់នៅជាមួយគ្នាជាង ២៤ឆ្នាំនោះ និយាយរបៀបនេះដាក់នោះ?

រូបភាពនារីរងគ្រោះ



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]