មិនថាមុខជំនួញអ្វីនោះទេ តែងតែមានការប្រកួតប្រជែង នៅលើទីផ្សារ ទើបហេតុនេះហើយ ដើម្បីអាចទាក់ទាញ ចំណាប់អារម្មណ៍ របស់អតិថិជនបាន ទាមទារអោយមានអ្វី ដែលថ្មីប្លែកភ្នែក និង មានភាពច្នៃប្រឌិត។

យ៉ាងណាមិញ រូបថតដ៏គួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានប្រទះឃើញ នៅលើវេបសាយមួយ របស់ចិន បង្ហាញពីសត្វចម្លែក ២ក្បាល ដោយពេលយើង ក្រឡេកមើលមួយភ្លេត អាចនឹងច្រឡំបាន ស្មានថាជាសត្វ ខ្លាឃ្មុំ ភេនដា មិនខាន តែតាមពិតទៅ ពួកវា គឺជាសត្វក្រពើ នៅក្នុងសួនសត្វមួយកន្លែង ដែលតាមការប៉ាន់ស្មាន ពីប្រភពព័ត៌មាន អាចមានទីតាំង ស្ថិតនៅក្នុង ប្រទេស រុស្ស៊ី ឬ ចិន ព្រោះតែ រូបថតនេះ ត្រូវបាន បង្ហោះចែកចាយ និង ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គម នៃប្រទេសទាំងពីរនេះ។ ក្នុងនោះឃើញថា មានការបញ្ចេញមតិ រិះគន់យ៉ាងខ្លាំងផងដែរ ចំពោះការលាបពណ៌ អោយសត្វក្រពើ ២ក្បាលនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព rocketnews24

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]