រាជធានីភ្នំពេញ ៖ ពស់ថ្លាន់ញី១ក្បាល មានទម្ងន់១៥គីឡូក្រាម និងប្រវែង២,៧០ម៉ែត្រត្ រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយ ប្រេងឥន្ធនៈសូគីម៉ិច ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីបុរសម្នាក់ឈ្មោះនូ ចាន់សីហា អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ មានស្រុកកំណើតភូមិស្រែតាជ័យ ឃុំអង់តែន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គាត់រួមជាមួយមិត្តភក្តិ ៤នាក់ទៀត បានធ្វើដំណើរដោយថ្មើរជើង ចេញពីផ្ទះជួលរបស់គាត់ ក្នុងបំណងទៅមើលសិល្បៈ នៅក្នុងវត្តកំបូល លុះដើរមកដល់ចំណុចខាងលើ ក៏បានប្រទះឃើញពស់ថ្លាន់១ក្បាល នៅចិញ្ចើមផ្លូវជាតិ ក៏បាននាំគ្នាចាប់យកទៅប្រគេនព្រះសង្ឃ នៅវត្តកំបូលលែងទៅវិញ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]