កាលពីវេលាម៉ោង ៦ និង ០៥នាទីល្ងាច ថ្ងៃទី១៩ តុលាម្សិលមិញនេះ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងឃុំក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយក៏មានរថយន្ដអគ្គិភ័យជាច្រើនគ្រឿង បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះផងដែរ។

តាមសេចក្ដីរាយការណ៍បឋម នៅវេលាម៉ោង ៦ និង ០៥នាទីល្ងាចម្សិលមិញនេះ ផ្ទះប្រជាពលរដ្ឋ ៤ ទៅ៥ ខ្នង កំពុងឆាបឆេះ ចំណែកមូលហេតុយ៉ាងណានោះ មិនទាន់ដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់វេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី១៩ តុលា ២០១៣ អគ្គិភ័យដែលឆាបឆេះលំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរលត់ជាស្ថាពរហើយ ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង បាញ់ទឹកពន្លត់អស់ ៣៥ឡានទឹក។

ក្នុងហេតុការណ៍អគ្គិភ័យនេះ បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ ៦ខ្នង សង់ពីឈើលើក្រោមថ្ម និងទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានឆេះខូចខាតទាំងស្រុង ចំណែកមូលហេតុដែលបង្កឲ្យមានអគ្គិភ័យ សមត្ថកិច្ចនៅពុំទាន់ហ៊ានសន្និដ្ឋាននៅឡើយ៕

ខាងក្រោមនេះគឺជាវីដេអូ នៃទិដ្ឋភាពក្រោយអគ្គីភ័យឆាបឆេះ នៅសង្កាត់បឹងទំពុន៖







ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]