យន្ដហោះនាពេលអនាគត ដែលរចនាឡើងដូចជាយាន្ដអាវកាស អាចឲ្យអ្នកដំណើរធ្វើដំណើរ ពីទីក្រុងឡុង ទៅស៊ីដនី ក្នុងរយៈពេលតែ ២ម៉ោងកន្លះតែប៉ុណ្ណោះ។

ក្រុមហ៊ុន Virgin Galactic ដែលជាក្រុមហ៊ុនផលិតយន្ដហោះ គ្រប់គ្រងដោយលោក Richard Branson បាននិយាយថា ដើម្បីតម្រូវការបស់មនុស្ស ក្នុងការធ្វើដំណើរឲ្យបានឆាប់ គាត់បានផលិតនូវយន្ដហោះដ៏លឿនមួយ ដែលធ្វើដំណើរពីក្រៅលំហអាកាស ប្រើប្រាស់នូវទំនាញដ៏លឿនបំផុតក្នុងការបំលាស់ទី។

យាន្ដអាវកាសមួយនេះ អាចបើកបរក្រៅបរិយាកាសផែនដី ៦,៧៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលប្រើពេលតែ ២ម៉ោងកន្លះតែប៉ុណ្ណោះ ពីទីក្រុងឡុង ទៅស៊ីដនី ប្រទេសអូស្ដ្រាលី ដែលមានចម្ងាយ ១៦,៨៩៨,១១២គីឡូម៉ែត្រពីគ្នា។

និយាយពីសំបុត្រយន្ដហោះវិញ មានតម្លៃ ៦០,០០០ផោន ស្មើនឹង ៩៦,៩៩៣ដុល្លារអាមេរិក តែអនុញ្ញាតិឲ្យតែមនុស្សអាយុ ១៥ ទៅ ២០ឆ្នាំតែប៉ុណ្ណោះ។ ក្រុមហ៊ុនប្រមូលលុយកក់បាន ៨០លានដុល្លារហើយ មនុស្សចំនួន ៦៤០នាក់ ដែលចង់សាកល្បង ជិះយាន្ដដ៏ថ្មីស្រឡាងមួយនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការបង្កើតយាន្ដដ៏ថ្មីមួយនេះ?











ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]