កាលពីថ្មីកន្លងទៅនេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយអត្ថបទ “សង្សារក្នុងក្តីស្រមៃ” បទចម្រៀងស្នាដៃនិពន្ធ និងច្រៀងដោយផ្ទាល់ពីសំណាក់កូនខ្មែរ! ម្តងរួចមកហើយ ដោយបានរ៉ាយរ៉ាប់ពីអត្ថន័យនៃបទចម្រៀងដ៏ពិរោះរណ្តំ និងជាស្នាដៃនិពន្ធផ្ទាល់ដោយ Emo ដែលមានទាំងរូបសម្បត្តិស្រស់ស្អាត លាយលំនឹងទឹកដមសម្លេង មិនចាញ់តារាចម្រៀងឯទៀតឡើយ។

ដោយសារតែ Teaser បទចម្រៀង “សង្សារក្នុងក្តីស្រមៃ” នេះទទួលបានការគាំទ្រយ៉ាងច្រើនពីស្រទាប់យុវវ័យ ដែលទន្ទឹមរង់ចាំបទចម្រៀងពេញយ៉ាងតក់ក្រហល ឥឡូវនេះក្តីស្រមៃរបស់ប្រិយមិត្តជាច្រើន បានសម្រេចហើយ ដោយបទចម្រៀង “សង្សារក្នុងក្តីស្រមៃ” បានចេញជាបទចម្រៀងពេញហើយ កាលពីថ្មីៗនេះ។

ក្នុងអត្ថន័យនៃបទចម្រៀងនេះ ទោះជានារីម្នាក់នោះត្រឹមជាសង្សារក្នុងក្តីស្រមៃរបស់បុរសម្នាក់នេះក៏ដោយ ក៏បុរសម្នាក់នេះ មិនបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួនឡើយ ដោយខិតខំប្រឹងប្រែងពុះពារ ហើយសង្ឃឹមថានឹងអាចឈ្នះបេះដូងរបស់នារីម្នាក់នេះ ព្រមទាំងមើលថែគេអស់មួយជីវិតផងដែរ។

លើសពីនេះទៅទៀត Cartoon Emo ក៏បានប្រាប់ខ្មែរឡូតដោយត្រួសៗផងដែរថា “ក្រៅពីពេលទំនេរពីការសិក្សា ខ្ញុំតែងតែអង្គុយនិពន្ធបទភ្លេង និងទំនុកច្រៀងដោយខ្លួនឯង ដើម្បីបញ្ជាក់ប្រាប់ប្រជាជនខ្មែរថា កូនខ្មែរជំនាន់ក្រោយ មិនមែនចេះតែចម្លងបទចម្រៀងពីគេទាំងអស់នោះទេ ហើយខ្ញុំនឹងសន្យាថា នឹងខិតខំប្រឹងប្រែងបន្តស្នាដៃផ្ទាល់របស់ខ្ញុំបន្តទៀត ពោលគឺមិនរុញរាឡើយ ហើយសង្ឃឹមថា យុវវ័យទាំងអស់នឹងបន្តគាំទ្ររូបខ្ញុំបន្តទៀត ដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំផងដែរ។”





តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបទចម្រៀងនេះ?

ប្រភព៖ យូធូប

តារាចម្រៀង៖ Cartoon EmoBee

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]