ភ្នំពេញៈ បន្ទាប់ពីខ្សែភាពយន្ត រឿង “អ្នកមានគុណ” បានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន មិនទាន់ចប់ស្រួលបួលផង ក៏មាន ពាក្យ ចចាមអារ៉ាម តពីមួយទៅមួយ មិនចេះចប់មិនចេះហើយថា តារាសម្តែងតួឯកប្រុសស្រី ក្នុងរឿងនោះ ហាក់ដូចជាមា នទំនាក់ទំនង ផ្អែមល្ហែម ស្អិតល្មួតជាមួយគ្នា ខុសប្លែកពីមិត្តរួមអាជីពធម្មតា ។ 

តួឯកស្រីរូបស្រស់សោភា ដែលកំពុងតែចាប់ផ្តើមឡើងកូដ កញ្ញា មាន សូនីតា ក្នុងមួយរយៈពេលចុងក្រោយនេះ នាងដូចជា បង្ហាញពីរូបភាព ស្និទ្ធស្នាលជាមួយគ្នា ផ្អែមល្ហែមបែបគូស្នេហ៍ ជាមួយតួឯកប្រុសរាងស្តើង ខ្ពស់សង្ហា លោក ហូ នរៈមង្គល ហើយភាពស្និទ្ធស្នាល ចាប់ផ្តើមបង្កើន ភាពផ្អែមល្ហែមដូចទឹកឃ្មុំ បានលេចឡើងក្រោយពីពួកគេ បានរួមដៃគ្នាសម្តែងរឿង “អ្នកមានគុណ” ។ គេសង្កេតឃើញ ពួកគេស្រឡាញ់គ្នា ឧស្សាហ៍ទៅណាមកណា ជាមួយគ្នា មិនដាច់ រហូតធ្វើឲ្យទស្សនិកជនមួយចំនួន គិតថាពួកគេជាគូស្នេហ៍ទាំងក្នុង និងក្រៅសាច់រឿង ។

តួឯកស្រីតួឯកប្រុស ដែលកំពុងតែមាន ឈ្មោះបោះសំឡេង តាមរយៈរឿង “អ្នកមានគុណ” ដោយនៅក្នុងរឿងនោះ មានឈុតមួយចំនួន គេតម្រូវឲ្យតួឯកស្រីតួឯកប្រុស មានការឈ្លោះប្រកែកគ្នាខ្លះៗ ប៉ុន្តែបើសិនជាយើង សង្កេតមើលជីវិត ឯកជនរបស់ពួកគេ ឃើញថា ដូចជា មានការយល់ចិត្តថ្លើមគ្នា ស៊ីជម្រៅខ្លាំងណាស់ និងបណ្តើរគ្នាញឹកញាប់ ចូលរួមកម្មវិធីផ្សេង ។

តាមរយៈរូបថត ជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្នុង Account របស់កញ្ញា មាន សូនីតា រហូតធ្វើឲ្យ ទស្សនិកជន និងក្រុមអ្នកគាំទ្រនាងជាច្រើន មានការងឿងឆ្ងល់ និង ចោទជាសំណួរថា ពួកគេមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយគ្នា តាំងពីពេលណាទេ ? 
LookingTODAY មិនទាន់អាចទាក់ទង កញ្ញា មាន សូនីតា បានទេ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣នេះ ដោយសារលេខទូរស័ព្ទ ដែលនាងធ្លាប់ ប្រើមិនអាចទាក់ទងបាន ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា