ប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា បុរសម្នាក់ បានជាប់ដៃនៅក្នុងបង្គន់ ដកទៅណាមិនរួច ហើយក្រោយពីមិត្តភក្តិរបស់គាត់ ប្រទះឃើញដូចនេះ ក៏បានទូរស័ព្ទហៅ ក្រុមពន្លត់អគ្គីភ័យ មកជួយសង្គ្រោះ ដើម្បីធ្វើយ៉ាងណា អោយដៃរបស់គាត់ អាចដកចេញ មកវិញបាន។

បុរសរូបនេះ មានឈ្មោះ Zhang មកពីទីក្រុង Quangzhou ខេត្ត Fujian ប្រទេសចិន បានលូកដៃ ចូលទៅក្នុងបង្គន់ នៅកន្លែងធ្វើការ ក្នុងគោលបំណងរាវយក ចិញ្ចៀនអាពាហ៍ពិពាហ៍ របស់ខ្លួន ដែលបានធ្លាក់ចូលទៅក្នុងនោះ ត្រឡប់មកវិញ ប៉ុន្តែសំណាងអាក្រក់ បែរជាជាប់ ដកមកវិញមិនរួច តែម្តង។ ក្រោយមក គាត់បានចាប់ផ្តើមស្រែក អោយមិត្តរួមការងារ របស់ខ្លួនបានដឹង ដើម្បីជួយដល់គាត់ នៅតែមិនអាច ធ្វើអ្វីបាន ព្រោះតែដៃ របស់គាត់ បានចូលទៅជ្រៅទៅហើយ។ ជាចុងក្រោយ ដោយគ្មានជំរើស មិត្តរួមការងាររបស់គាត់ ក៏បានទូរស័ព្ទទៅកាន់ ក្រុមពន្លត់អគ្គីភ័យ អោយមកជួយ ខណៈ លោក Zhang ក៏មានការខ្មាស់អៀនផងដែរ។

ទោះជាយ៉ាងណា ទីបំផុត ក្រុមជួយសង្គ្រោះ បានមកដល់ និង ជួយដកយកដៃរបស់គាត់ ចេញពីបង្គន់បានសំរេច ហើយគាត់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព yourjewishnews

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]