ភ្នំពេញ៖ ខណៈដែលការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខនោះ តារាសម្តែងវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ក៏បាន ទទួលរង នូវព័ត៌មានមួយចំនួន ទាក់ទងទៅនឹងជីវិតស្នេហាឯកជន ដែលធ្វើឲ្យបណ្តាញ សារព័ត៌មានក្នុងស្រុកខ្លះ បានលើកទ្បើង ព្រោងព្រាតជុំវិញ រឿងរ៉ាវស្នេហាមិនប្រាកដប្រជា របស់ក្រមុំរូបស្រស់វ័យក្មេងម្នាក់នេះ។

ជាក់ស្តែងថ្មីនេះៗ ក៏មានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយ ជាបន្ទាប់ទាក់ទងនឹងរឿង ចំណងស្នហាក្រៅឆាក រវាង តារាសម្តែង ម៉ាក សែនសូនីតា ជាមួយកន្លង់អ្នកមានទ្រព្យក្នុងស្រុក ក៏ដូចជាអ្នករស់នៅក្រៅស្រុកជាដើម។ ប៉ុន្តែផ្ទុយទៅវិញរាល់ព្យុះភ្លៀង ដែលតែងបោកបក់ មកលើកញ្ញា តូតា គឺរមែងតែងតែ រលាយបាត់សូន្យទៅវិញ ក្រោយពីមានការបកស្រាយ និងចេញមុខបំភ្លឺ ពីសំណាក់ ម្ចាស់ខ្លួន ដោយការ បដិសេធជុំវិញរឿងរ៉ាវ ដែលកើតឡើងទាំងនោះ។

ថ្វីដ្បិតតែសាច់រឿងចាស់តែងតែ បានរសាត់ឃ្លាតទៅឆ្ងាយពីខ្សែជីវិតរបស់នាង តូតា ជាបន្តបន្ទាប់ក៏ពិតមែន តែមិនអាច់ទាន់ ប្រាកដ ច្បាស់ទេថា តើរឿងរ៉ាវទាំងនេះ វានឹងឈប់មកតាមលងបន្លាចលើរូបនាងទៀតនោះទេ ដរាបណានាងនៅតែជាតារា ដែលជាការ ចាប់អារម្មណ៍ របស់មហាជន ក៏ដូចជាបណ្តាញសារព័ត៌មាន ទៅលើដំណើរខ្សែជីវិត នៅក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវជីវិត ស្នេហាឯកជនផ្ទាល់ខ្លួន ខាងក្រៅ។

ស្របពេលជាមួយគ្នានេះ ក៏មានព័ត៌មានថ្មីលេចចេញមកថា តារាវ័យក្មេងរាងតូចច្រឡឹងរូបនេះ កំពុ ងតែមានភាពស្និទ្ធស្នាល ជាមួយ បុរសវ័យ ក្មេងម្នាក់ ដែលមានអាយុប្រហែលនឹងនាង។ មិនត្រឹមតែប៉ុ ណ្ណោះគេក៏ធ្លាប់បានឃើញ នាងឧស្សាហ៍បណ្តើរបុរសក្មេងម្នាក់នោះ ចូលទៅផ្សារ ទំនើបជាញឹកញាប់ ដោយយកឡានស៊េរីទំនើប មកចាំទទួលយកនាងចេញទៅក្រៅស្ទើររាល់ពេល។

ប្រភពខាងលើបាននិយាយទៀតថា រាល់សកម្មភាព ដែលបង្ហាញពីភាពស្និទ្ធស្នាល រវាងកញ្ញា តូតា ជា មួយនឹងបុរសវ័យក្មេងម្នាក់នោះ ហាក់ ដូចជាមានការខុសប្លែក រវាងមិត្តភាព ត្រឹមតែជាអ្នកដែលស្គាល់គ្នា ឬមួយជាមិត្តភក្តិ ព្រោះឥរិយាបទ ដែលអ្នកទាំងពីរ បានស្តែង ឡើងនោះ អាច សន្និដ្ឋានថា ជាការចាប់ផ្តើមសាងស្នហ៍ ពីការស្វែងយល់ចិត្តគ្នាលើកដំបូង។

ជុំវិញព័ត៌មានដែលលេចឮ ខាងលើគេហទំព័រ Looking TODAY មិនទានអាចសុំការបំភ្លឺ ពីកញ្ញា តូតា បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣នេះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]