កម្មវិធីជិះរថភ្លើងគ្មានខោក្រៅឆ្នាំ ២០១២ (No Pants Subway Ride 2012) បានធ្វើឡើងនៅថ្ងៃអាទិត្យទី ៨ ខែ មករា ឆ្នាំ  ២០១២។ ក្នុងថ្ងៃនោះមានមនុស្សរាប់ម៉ឺននាក់នៅ ៥៩ ទីក្រុងក្នុង ២៧ ប្រទេសរួមទាំងប្រទេសនៅទ្វីប អាស៊ី  បាន នាំគ្នាដោះខោក្រៅរបស់ខ្លួននៅពេលរងចាំរថភ្លើងក្រោមដី ឬ ឡើងជិះរថភ្លើង។ កម្មវិធីនេះរៀបចំឡើងទាំងពីឆ្នាំ ២០០១ ដោយក្រុម ImprovEverywhere នៅទីក្រុង New York ហើយបានធ្វើឡើងជារៀងរាល់ឆ្នាំ ចំនួននអ្នកចូលរួម ទីក្រុងនិងប្រទេសដែលមានអ្នកចូលរួមកើនពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងទីក្រុងខ្លះ អ្នកចូលរួមទទួលការ គាំទ្រនិង ការពារពី ប៉ូលីស នៅទីក្រុងខ្លះទៀតប៉ូលីសឃាត់ទុកអ្នកចូលរួមនិងលុបរូបភាពសកម្មភាពរបស់ពួកគេ។ តើកម្មវិធី នេះបង្កើតឡើងក្នុងគោលបំណងអ្វី?

 

ក្រុមហ៊ុនសាមសុងប្រទេសកូរ៉េបានបង្ហាញផលិតផលថ្មី គឺបង្អួចឆ្លាត Smart Window ដែលមានមុខងារ ច្រើនដូច ជាបង្អួច (of course) ទូរទស្សន៍ ផ្ទាំងកំព្យូទ័រ ។ អ្នកអាចប្រើ Internet ដើម្បីលេង Facebook តាមដានពត៌មានផ្សេងៗ មើលភាពយន្ត តាមចិត្ត។ តើអ្នកចង់បានបង្អួចបែបនេះទេនៅប្រទេសកម្ពុជាយើង? តើអ្នកណានឹងមានបង្អួចបែប នេះប្រើ មុនគេក្នុង ប្រទេសយើង? អ្វីដែរគួរឲ្យ​បារម្ភនោះគឺចោរនឹងចូលលួចបង្អួចនេះមុនគេ។

 

 

តើអ្នកជឿទេថាបរុសម្នាក់អាចផឹកបៀរបីដបក្នុង ៣៧ វិនាទីដោយមិនកាន់ដប? សូមមើលវីដេអូខ្លីខាងក្រោម។ សូមកុំ ធ្វើតាមគាត់នៅផ្ទះ ឬ តាមភោជនីដ្ឋាននានា អាចមានគ្រោះថ្នាក់ដល់សុខភាព។

រៀបចំដោយ Khmerload។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]