រឿង TITANIC គឺជាស្នាដៃរបស់លោក James Cameron ក្នុងឆ្នាំ ១៩៩៧ ដែលទទួលបានអ្នកគាំទ្រដ៏ច្រើន ហើយគឺជារឿងពិតមួយ ដែលធ្វើឲ្យមនុស្សទូទាំងសកលលោក ចងចាំជារៀងរហូត។

នៅក្នុងរឿងរបស់ TITANIC ពេលដែលកប៉ាល់រៀបនឹងលិច មានក្រុមភ្លេងមួយក្រុម បាននៅប្រគំភ្លេងជាលើកចុងក្រោយ របស់ពួកគេ ហើយម្ចាស់ក្រុមនៃអ្នកលេងភ្លេងនោះមានឈ្មោះថា Wallace Hartley បានបន្សល់ទុកនូវ វីយ៉ូឡុងមួយ ដែលគេបានរកឃើញ ក្នុងកប៉ាល់ TITANIC បាតសមុទ្រ។ កាលពីម្សិលមិញនេះ វីយ៉ូឡុង ដ៏មានតម្លៃនោះត្រូវបានលក់ចេញ ក្នុងតម្លៃជិត ២លានដុល្លារអាមេរិក ទៅឲ្យជនជាតិអង់គ្លេសម្នាក់។

កាលពីសម័យ ១៩១០ វីយ៉ូឡុងទិញក្នុងតម្លៃ ៦៥ដុល្លារ ដែលស្មើនឹងតម្លៃបច្ចុប្បន្ន ៤,២៥១ដុល្លារអាមេរិក តែគេបានលក់ចេញក្នុង តម្លៃ ១,៩១៥,៦១៥ដុល្លារឯណោះ ព្រោះវាគឺជារបស់បុរាណ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីយ៉ូឡុងមួយនេះ?









ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]