ភ្នំពេញៈ បើតាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយ ទម្លាយចេញពី មន្រ្តីតុលាការ បានបង្ហើបឲ្យដឹងថា តារាសម្តែងដ៏ល្បីក្នុង នៅពិភពសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ហៅ មុំ បានសម្រេចចិត្តដាក់ ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីលែងលះស្វាមីស្របច្បាប់របស់អ្នកនាង គឺលោក យុត្ថា រ៉ាឆានី ដែលត្រូវបានគេដឹងថា ពាក្យបណ្តឹងលែងលះនេះបានចូលដល់ដៃតុលាការ រយៈពេលមួយសប្តាហ៍មកហើយ ក៏ប៉ុន្តែព័ត៌មាននេះទើបតែ ត្រូវបានបែកធ្លាយថ្មីៗនេះតែប៉ុណ្ណោះ ។

ជាការពិត កន្លងមកមហាជនគ្រប់ស្រទាប់វណ្ណៈ តែងតែបានឮជាញឹកញាប់ អំពីភាពរកាំរកូសនៅក្នុងគ្រួសារតា រាសម្តែងដ៏ល្បីទាំងពីរដួងនេះថា បានចែកផ្លូវគ្នា ក៏ប៉ុន្តែអ្នកទាំងពីរតែងតែច្រានចោល ព័ត៌មាននេះ ជាហូរហែរ រហូតមកដល់ពេលនេះ ទើបត្រូវបានប្រភពព័ត៌មានទម្លាយចេញជាថ្មីម្តងទៀតថា អ្នកនាង ចន ច័ន្ទ លក្ខិណា បានសម្រេចចិត្តពាក្យបណ្តឹងលែងលះប្តីជាផ្លូវការហើយ ។

ពាក់ព័ន្ធជាមួយនឹងព័ត៌មានដ៏រស៊ើបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនងទៅកាន់លោក យុត្ថា រ៉ាឆានី ដើម្បីឲ្យលោកបកស្រាយបំភ្លឺ ឲ្យទស្សនិកជនអស់ក្តីសង្ស័យ ដោយលោកបានថ្លែងទាំង អស់សំណើចថា រឿងរ៉ាវរបស់លោកជាមួយនឹងភរិយា គឺជារឿងស៊ាំញាំទៅហើយ។ ម្យ៉ាងទៀតបើប្រភពព័ត៌មាននោះ ដឹងច្បាស់ជាងលោក សូមឲ្យគេចុះផ្សាយយ៉ាងម៉េចក៏ចុះទៅ ព្រោះលោកពិបាកនៅក្នុងការបកឲ្យបានច្បាស់ណាស់។  អាចនិយាយបានថា វាជារឿងច្រំដែលៗទៅហើយ ។

លោក យុត្ថារ៉ា ឆានី និយាយថា "បើប្រភពមកពីតុលាការ គាត់ដឹងច្បាស់ ឲ្យគាត់ចុះតែម្តងទៅ ខ្ញុំដូចជាសាំទៅហើយ...!។  សម្រាប់ខ្ញុំ វាដដែលៗពេក ខ្ញុំអត់មានប្រតិកម្មអីទេ.. បើសិនជាដើមអម្ពិលដឹងច្បាស់ដឹង ថាខ្ញុំផ្តិតមេដៃ យ៉ាងម៉េចៗ ចុះទៅ..!  ព័ត៌មានអីក៏លឿនម្ល៉េះៗ សូមឲ្យតុលាការហ្នឹង កូពី(ថតចំលងពាក្យបណ្ដឹង) ឲ្យគេចុះផ្សាយទៅ ។ បើសិនជាមានលិខិតនោះមែន ខ្ញុំបរិយាយមិនកើត ដោយសារខ្ញុំ កំពុងជួបជុំគ្នាសប្បាយ...!"។

ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលកំពុងតែទទួលរងនូវការលេចឮថា ដាក់ពាក្យលែងលះប្តីទៅ តុលាការនោះក៏បានថ្លែងស្រដៀង ទៅនឹង លោក យុត្ថា រ៉ាឆានី ថា អ្នកនាងមិនចង់និយាយរឿងពាក់ព័ន្ធនឹងគ្រួសារទេ ព្រោះសំអាងថា បើអ្នកណាគេដឹងច្បាស់ ឲ្យគេនិយាយតាមហ្នឹងទៅ ។ រឿងទាំងអស់នោះ ហាក់បីដូចជាស្រមោលអន្ទោលតាមប្រាណ តាមលងបន្លាចអ្នកនាង និងគ្រួសារជាយូរមកហើយ ។

តារាសម្តែង ចន ច័ន្ទលក្ខិណា និយាយដោយខ្លីថា "រឿងនេះខ្ញុំមិនចង់និយាយ ok ?

សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗនេះដែរ មានប្រភពអាចទុកចិត្តបានបង្ហើបប្រាប់ទៀតថា មូលហេតុដែលនាំឲ្យ តារាសម្តែង គូស្វាមីភរិយា មួយគូនេះដល់ថ្នាក់ ដើរដល់ផ្លូវបំបែកនោះ ដោយសារតែមានអ្នកទី៣ ចូលមកជ្រៀតជ្រែកស្នេហា ឆក់យកបេះដូង តារាសម្តែងកូន១ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបុរសរូប នោះមានទ្រព្យសម្បត្តិសម្បូរបែប តាមប្រម៉ាញ់ស្នេហា តារាបង្ហាញម៉ូដរាង ខ្ពស់ស្រឡះរូបនេះ បានសម្រេចចិត្ត និងធ្វើឲ្យស្វាមី ភរិយា១គូនេះ ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ មិនចុះសម្រុងគ្នា ដល់ថ្នាក់ ចែកផ្លូវគ្នាបែប នោះតែម្តងទៅ ។ ចំពោះព័ត៌មាន ដែលលើកឡើងថា តារាសម្តែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗនោះ គឺមកពីពួកគេទាំងពីរ នាក់មិនចង់ឲ្យមាន ព័ត៌មានចុះផ្សាយ និងភ្ញាក់ផ្អើលនាំឲ្យ ប៉ះពាល់កេរ្តិ៍ ឈ្មោះក្នុងសិល្បៈ ព្រោះថា កន្លងមក គ្រួសារ១នេះ ធ្លាប់ត្រូវបានទស្សនិកជន សរសើរថា ជាគ្រួសារគំរូ ប៉ុន្តែពេលមានបញ្ហាបែបនេះ ត្រូវតែលាក់បាំង ព្រោះកុំឲ្យខ្មាសគេ។











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]